ព័ត៌មានជាតិ
អភិបាលរាជធានី ផ្ដាំឱ្យគ្រូបង្រៀន ប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន គោលការណ៍ប្រតិបត្តិស្ដង់ដារ SOP
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យ គ្រូបង្រៀន បុគ្គលិក និងសិស្សានុសិស្ស ត្រូវគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកអភិបាលរាជធានី ក៏ផ្ដាំផ្ញើឱ្យលោកគ្រូ អ្នកគ្រូ ប្រតិបត្តិតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលសាលារៀន ត្រូវបានបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
ការលើកឡើងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើង ខណៈដែលលោកដឹកនាំអាជ្ញាធរ និងមន្ទីរអប់រំ យុវជន និងកីឡា ចុះពិនិត្យមើលការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឡើងវិញនាព្រឹកថ្ងៃទី១៥ខែកញ្ញានេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យចតុមុខ និងសាលារៀន ICS ស្ថិតក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធររាជធានី ក្នុងនាមជាម៉ែ ជាឪ ប្រជាពលរដ្ឋ យើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះការបើកសាលាឡើងវិញនេះ ដោយហេតុនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើការធ្វើតេស្តកូវីដ-១៩ លើលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សានិងអាណាព្យាបាលសិស្ស ជាមួយនិងការ សម្អាត បរិស្ថាន ទីធ្លាសាលារៀន និងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាផងដែរ។

លោក ឃួង ស្រេង អះអាងថា ការងារនេះមិនបញ្ចប់ត្រឹមនេះទេ គឺនៅតែបន្តធ្វើ ដើម្បីកុំឱ្យមានការឆ្លងរីករាលដាលឆ្លងជំងឺកូវីដ-១៩ ដែលធ្វើយ៉ាងណាឱ្យដំណើរការនៃការបើកសាលារៀនឡើងវិញនេះទទួលបានភាពជោគជ័យ។
លោកបានបញ្ជាក់បន្ថែមថា ការបើកសាលារៀនឡើងវិញនេះ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា មិនមានការបង្ខិតបង្ខំឱ្យសិស្សានុសិស្ស ត្រូវតែចូលមករៀននៅក្នុងសាលាដាច់ខាត នោះទេ គឺស្ថិតទៅលើការស្ម័គ្រចិត្តរបស់ឪពុក ម្ដាយ អាណាព្យាបាលសិស្សានុសិស្ស ពោលគឺពួកគាត់ អាចចូលរៀននៅតាមសាលាក៏បាន ឬរៀនតាម Online ក៏បាន។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា គ្រប់បណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជន ដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឱ្យដំណើរការសម្រាប់ថ្ងៃទី ១៥ខែកញ្ញានេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា សាលាទាំងអស់នោះ បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួង អប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយ៕
អត្ថបទៈ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


