ព័ត៌មានជាតិ
ឯកឧត្តម សុខ លូ ទទួលអំណោយឯកឧត្តម ហ៊ុន ម៉ាណែត នូវស្បែកជើងចុះទឹក១០០គូ ដើម្បីប្រើប្រាស់
កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ទទួលអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលដែលបានឧបត្ថម្ភស្បែកជើងចុះទឹកចំនួន ១០០គូរ ជូនដល់ក្រុមការងារយុវជាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងសកម្មភាពនានាសម្រាប់ជាតិ និងប្រជាជន នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលមានការយកចិត្តទុកដាក់ខ្ពស់ ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយបានចាត់ឲ្យផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល ប្រគល់អំណោយជាស្បែកជើងសម្រាប់ចុះទឹក ចំនួន ១០០ គូរ ជូនដល់ក្រុមការងារយុវជនគណបក្ស ខេត្តកំពង់ធំ។ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងសកម្មភាពនានាសម្រាប់ជាតិ និងប្រជាជន។

ជាចុងក្រោយឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់តានដងស្ទឹងសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងតែឡើងលឿនជាបន្តបន្ទាប់ ពិសេសកូនក្មេងតូចសូមឲ្យមានការយកចិត្តទុកដាក់ដាក់ខ្ពស់បំផុត ដើម្បីចៀសវាងពីគ្រោះថ្នាក់ដោយការលង់ទឹក។

សូមឲ្យអាណាព្យាបាលសូមនាំកូនចាប់ពីអាយុ៦ឆ្នាំរហូតដល់១២ឆ្នាំ នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរបស់បងប្អូន បាននៅ(៣កុំ៣ការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ ៖ ប៊ុន រដ្ឋា

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


