ព័ត៌មានជាតិ
រឿងចាប់សាច់ពពែ៖ សម្តេចតេជោ ប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំដោះស្រាយជាកញ្ចប់ដើម្បីផ្តល់ផលប្រយោជន៍ឲ្យប្រជាជន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រជុំរកដំណោះស្រាយជាកញ្ចប់ដើម្បីឲ្យសមស្របជាមួយសភាពការ និងផលប្រយោជន៍ប្រជាជន ពីព្រោះកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលកសិ.ពាណិជ្ជកម្ម។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចនាព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ និងជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអះអាងថា លោកនឹងពិនិត្យមើលលក្ខខណ្ឌគតិយុត្តិផ្សេងៗ ទាក់ទងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ហើយអាចនឹងធ្វើវិសោធនកម្មឡើងវិញ ប្រសិនបើមើលឃើញថា មានបញ្ហា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា “សូមឯកឧត្តមដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខ័ណ្ឌគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឱ្យស្របជាមួយសភាពការ និងផល់ប្រយោជន៍ប្រជាជន។ ដំណាក់ការ ដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការកសិ.ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សាផងដែរ។ ក្នុងពេលជាមួយគ្នា ក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ ដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។ ខ្ញុំសុំអរគុណបងប្អូន ដែលចូលមកផ្តល់យោបល់ ដែលក្លាយជាធាតុចូលសម្រាប់ការកែលម្អលើរឿងនេះ”។
លោក វេង សាខុន កាលពីថ្ងៃអាទិត្យម្សិលមិញ បានជំរាបជូនសម្តេចថា ក្នុងនាមក្រសួងកសិកម្ម លោកនឹងពិនិត្យមើលលើបទដ្ឋានគតិយុត្តក្រោមច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ហើយអាចនឹងធ្វើវិសោធនកម្មឡើងវិញ ប្រសិនបើមើលឃើញថា មានបញ្ហា។

លោកបញ្ជាក់ថា “ខ្ញុំបាទសូមអនុញ្ញាត្តគោរពជូនសម្តេចតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្រសួងសូមទទួលយកនូវរាល់សំណូមពរក៏ដូចជាមតិយោបល់ ដែលបានលើកឡើងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ ដែលចិញ្ចឹមសត្វយកទៅពិនិត្យ និងពិចារណាក្នុងការកែលំអរ និងបំពេញបន្ថែមជាបទដ្ឋានគតិយុត្តក្រោមច្បាប់ ឬការធ្វើវិសោធនកម្មច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វក្នុងករណីចាំបាច់ ជាមួយនឹងអន្តរក្រសួងនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រជាជនយើង ក្នុងការលើកទឹកចិត្តចិញ្ចឹម និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្លាប់សត្វ និងលក់ដូរបាន សម្រាប់លើកស្ទួយជីវភាពក្នុងគ្រួសារ”។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីមន្ត្រីបសុពេទ្យស្រុកពញាឮ បានចុះចាប់សាច់ពពែរបស់ប្រជាពលរដ្ឋនោះ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ហើយមូលហេតុ នៃការចុះចាប់ ត្រូវបានលោកអភិបាលខេត្តកណ្តាលអះអាងថា ដោយសារប្រជាពលរដ្ឋដឹកជញ្ជូនសាច់សត្វពពែចំនួន១៧គីឡូក្រាម ដោយគ្មានលិខិតអនុញ្ញាត ហើយថា ករណីនេះ មិនមែនជាការកាប់សាច់សត្វ ដើម្បីហូបជាលក្ខណៈគ្រួសារទេ ប៉ុន្តែជាប្រភេទអាជីវកម្មលើសាច់សត្វដោយគ្មានការអនុញ្ញាតិ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


