ព័ត៌មានជាតិ
សម្ដេច នរោត្ដម ច័ក្រពង្ស់៖ ធុរកិច្ចរបស់ព្រះអង្គ នរោត្តម រ៉ាវីចក្រ ជាការវិនិយោគលក្ខណៈឯកជនសុទ្ធសាធ
ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានខុសឆ្គង នៅក្នុងសារព័ត៌មានអន្តរជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សម្ដេចព្រះមហិស្សរា នរោត្ដម ច័ក្រពង្ស់ បានចេញ សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២១ ខែកញ្ញានេះ ដោយបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ ជាបុត្រាទី ៨ របស់ទ្រង់ និងជាព្រះអង្គម្ចាស់មួយអង្គក្នុងចំណោមព្រះអង្គម្ចាស់ខ្មែរជាច្រើនអង្គទៀតក្នុងរាជវង្សានុវង្សខ្មែរ។

សម្ដេចព្រះមហិស្សរា បានបញ្ជាក់ទៀតថា គ្មានព្រះអង្គម្ចាស់កម្ពុជាណា ដែលត្រូវបានតែងតាំងជាព្រះអង្គម្ចាស់គ្រងរាជ្យសម្បត្តិបន្ត ឬទទួលគោរម្យងារដែលហៅថា “ព្រះរាជ្ជទាយាទ” ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
សម្ដេចព្រះមហិស្សរា បានបញ្ជាក់បន្តថា ធុរកិច្ចរបស់ព្រះអង្គ នរោត្តម រ៉ាវីចក្រ គឺជាការវិនិយោគជាលក្ខណៈឯកជនសុទ្ធសាធ ហើយមិនមានអ្វីពាក់ព័ន្ធនឹងបុគ្គល ឬស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជាទេ ក្រៅពីព្រះអង្គម្ចាស់ផ្ទាល់។

សម្ដេចព្រះមហិស្សរា នរោត្ដម ច័ក្រពង្ស់ បានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាគឺ ជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។ គោរម្យងារដែលគេហៅថា “ព្រះរជ្ជទាយាទ” មិនមាន ហើយមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
គួររំលឹកថា តាមការផ្សាយដោយសារព័ត៌មានដ៏ល្បីៗដូចជា Le Parisien, Yahoo Sport និង Archysport នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូកាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG បញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិបបាល់ទាត់របស់ប្រទេសបារាំង “AS Saint-Etienne”។ ពាក់ព័ន្ធទៅនឹងការចុះផ្សាយរបស់សារព័ត៌មានបរទេសនេះ ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២០ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិនៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ “Prince Héritier” ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងព្រះរជ្ជទាយាទឡើយ។

គួរបញ្ជាក់ថា សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះមហិស្សរា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


