ព័ត៌មានជាតិ
យកសំណាកព្រះសង្ឃ៤វត្តនៅខណ្ឌច្បារអំពៅរកឃើញព្រះសង្ឃ២អង្គនិងពុទ្ធបរិស័ទ២នាក់ឆ្លងកូវីដ
ភ្នំពេញ ៖ អស់រយៈពេលពេញមួយថ្ងៃ ចាប់ពីវេលាម៉ោង៧និង៣០នាទីព្រឹករហូតដល់ម៉ោង៥រសៀលថ្ងៃទី២៤ខែកញ្ញានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានសហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅរាជធានីភ្នំពេញចុះយកសំណាកដល់ព្រះសង្ឃនិងគណៈកម្មការវត្តចំនួន៤ក្នុងខណ្ឌច្បារអំពៅដោយរកឃើញព្រះសង្ឃ២អង្គនិងពុទ្ធបរិស័ទ២នាក់ឆ្លងជំងឺកូវីដ១៩។

យោងតាមប្រភពពីលោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា ជាលទ្ធផលដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះយកសំណាកដល់ព្រះសង្ឃចំនួន៤វត្តក្នុងនោះមានវត្តព្រះពោធិបាត្រហៅវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ពុំបានរកឃើញព្រះសង្ឃនិងគណៈកម្មការវត្តឆ្លងកូវីដ១៩ឡើយ។
បន្ទាប់មកវត្តព្រែកប្រាស្ថិតក្នុងសង្កាត់ព្រែកប្រារកឃើញព្រះសង្ឃ២អង្គមានវិជ្ជមានកូវីដ១៩។ ចំណែកវត្តកំសានស្ថិតក្នុងសង្កាត់ព្រែកប្រា គឺរកឃើញពុទ្ធបរិស័ទម្នាក់ ដែលបម្រើការក្នុងវត្តមានវិជ្ជមាន។ ក្នុងនោះវត្តកោះនរា ស្ថិតក្នុងសង្កាត់និរោធរកឃើញពុទ្ធបរិស័ទម្នាក់ឆ្លងកូវីដ១៩។

លោកណុប ផា បានបញ្ជាក់ទៀតថា ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅគឺមានវត្តចំ២៤។ ហើយថ្ងៃនេះទើបចុះយកសំណាកចំនួន៥វត្តដែលវត្តកំពុងយកសំណាកពុំទាន់រួចរាល់ ជាវត្តនិគ្រោធវ័នហៅវត្តគល់ទទឹង៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


