ព័ត៌មានជាតិ
ឃាត់ខ្លួនយុវជន១២នាក់ ជួលផ្ទះសំណាក់ ប្រើប្រាស់ថ្នាំញៀន
ក្រុមយុវជនចំនួន១២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងបង្ការ-បង្ក្រាប ចុះក្រសោបបានទាំងសំបុក ខណៈពួកគេកំពុងសេពគ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ៤៥ នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ក្នុងបន្ទប់ផ្ទះសំណាក់ “មូនហៅស្ស” ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកនាយការិយាល័យបានបន្តថា កិច្ចប្រតិបត្តិការនេះ ដោយសារតែមានការសហការពីម្ចាស់ផ្ទះសំណាក់ ដែលបានរាយការទាន់ពេលវេលា គឺកម្លាំងឃាត់បានចំនួន ១២ នាក់ ព្រមទាំងបានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ា ប្រភេទម៉ាទឹកកក និងប្រភេទថ្នាំគ្រវី អុិចស្តាសុី មួយចំនួន។

បច្ចុប្បន្នជនសង្ស័យដែលជាក្រុមយុវជនទាំង ១២នាក់ ក្នុងនោះមានស្រី ៤ នាក់ និងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងការិយាល័យជំនាញ រៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


