ព័ត៌មានជាតិ
ដឹងហើយ ពេលវេលាចេញលទ្ធផល ការកំណត់ប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំ២០២២
ការកំណត់ប្រាក់ឈ្នួលដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ នឹងដឹងលទ្ធផលនៅដើមសប្តាហ៍ក្រោយនេះ ខណៈប្រាក់ឈ្មួលឆ្នាំ២០២១ មានចំនួន១៩២ដុល្លារ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងជួបប្រជុំគ្នាលើកចុងក្រោយនៅថ្ងៃទី២៨ ខែញ្ញា ឆ្នាំ២០២១នេះ ដើម្បីធ្វើការពិភាក្សាលើតួលេខដែលភាគីនីមួយៗបានស្នើសុំសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។
លោកបានបន្តថា សម្រាប់ភាគីសហជីពបានដាក់តួលេខ ២០៤ដុល្លារ ភាគីនិយោជកដាក់តួលេខ១៨៨ដុល្លារ និងភាគីរដ្ឋាភិបាលដាល់តួលេខ ១៩២ដុល្លារ សម្រាប់ធ្វើការចចារប្រាក់ឈ្នួលឆ្នាំ២០២២ខាងមុខនេះ។ យ៉ាងណាក៏ដោយលោកសង្ឃឹមថា ភាគីនិយោជក និងរដ្ឋាភិបាលនឹងទទួលយកតួលេខតាមសំណើររបស់ភាគីនិយោជិតព្រោះថា ឆ្នាំនេះបើទោះបីជាកម្ពុជាមានបញ្ហាជំងឺកូវីដ-១៩ ក៏ស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរដែរ។

លោក អាត់ ធត់ បានបញ្ជាក់ថា ប៉ុន្តែប្រសិនបើមិនមានការត្រូវរ៉ូវគ្នាទៅលើតួលេខណាមួយនោះទេ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងកំណត់យកតួលេខរួមគ្នាមួយដើម្បីឱ្យសមាជិកដែលមានសំឡេងស្មើៗគ្នា មកពីគ្រប់ភាគី (១៧-១៧-១៧) ធ្វើការបោះឆ្នោតដោយសម្រេចយកមតិភាគច្រើន។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានមានប្រសាសន៍ថា ការប្រជុំកំណត់ប្រាក់ឈ្នួលកម្មករអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២ ធ្វើយ៉ាងណា ត្រូវបញ្ចប់មុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
គួររំលឹកថា ចាប់ពីឆ្នាំ២០១៩ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ) ដែលជាយន្តការត្រីភាគី ដែលមានសំឡេងស្មើៗគ្នា ពីគ្រប់ភាគី (១៧-១៧-១៧) ត្រូវបានបង្កើតឡើង ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបមា។ ជាលទ្ធផល កាលពីអាណត្តិទី១ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំចំនួន ២០លើក នៅក្នុងឆ្នាំ២០១៩ និងចំនួន១១លើក នៅក្នុងឆ្នាំ២០២០ ដោយបានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ ចំនួន ១៩០ដុល្លារក្នុង១ខែ និងឆ្នាំ២០២១ ចំនួន ១៩២ដុល្លារក្នុង១ខែ។ ប៉ុន្តែប្រសិនបើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២០៩ ទៅ ២២០ដុល្លារក្នុង១ខែ។
ទោះបីជាយ៉ាងណាក៏ដោយ ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ នៅកម្ពុជាធ្វើឡើងនៅពេលដែលសកលលោកកំពុងជួបវិបត្តិ នៃជំងឺកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងផ្សេងទៀតមិនមានការប្រែប្រួលប្រាក់ឈ្នួលអប្បបរមានោះទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


