ព័ត៌មានជាតិ
ក្រុមការងារពង្រឹងភស្តុតាង និងតាមដានសំណុំរឿងក្ដីគ្រឿងញៀន បើកកិច្ចប្រជុំជាលើកដំបូង
ក្រុមការងារចំពោះកិច្ចដើម្បីពង្រឹងភស្តុតាង និងតាមដានដំណើរការសំណុំរឿងក្ដីពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានកិច្ចប្រជុំដំបូងជាលើកដំបូង ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីពង្រឹងភស្តុតាង និងតាមដានដំណើរការសំណុំរឿងក្ដីពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន តាមប្រព័ន្ធអនឡាញ។

នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងអនុលោមទៅលើសេចក្តីសម្រេចលេខ២០៣៥សសរ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលមានសមាសភាពពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ និងស្នងការនគរបាលខេត្ត-រាជធានីទាំង២៥។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា ក្រុមការងារនេះមានភារកិច្ចតាមដានដំណើរការសំណុំរឿងក្តីដែលពាក់ព័ន្ធការបង្រ្កាបបទល្មើសគ្រឿងញៀននានា ចាប់តាំងពីដំណាក់កាលនៃការស៊ើបអង្កេតរបស់មន្រ្តីនគរបាលយុត្តិធម៌រហូតដល់ការសម្រេចចប់ជាស្ថាពររបស់តុលាការ សហការជាមួយតុលាការ ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធដើម្បីស្វែងរកភស្តុតាងដាក់បន្ទុក និងជំរុញឱ្យដំណើរការដោះស្រាយសំណុំរឿងក្តីគ្រឿងញៀនប្រកបដោយតម្លាភាព និងយុត្តធម៌ ស្របតាមច្បាប់ និងនិតិវិធីជាធរមាន សម្របសម្រួលជាមួយស្ថាប័នតុលាការ លើការងារកោសលវិច័យនូវសារធាតុចាប់យក។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ទៀតថា ក្រុមការងារចំពោះកិច្ចនេះ ត្រូវធ្វើរបាយការណ៍វឌ្ឍនភាពនៃដំណើរការដោះស្រាយរឿងក្តី តាមដំណាក់កាលនៃនិតិវិធីនិមួយៗជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដើម្បីផ្តល់អនុសាសន៍ដឹកនាំផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


