Connect with us

ព័ត៌មានជាតិ

ប្រពន្ធ​ប្តឹង​ប៉ូលិស​រឿង​ប្តី​វាយ​ធ្វើបាប​កូនស្រី ស្រាប់តែ​បែក​ធ្លាយ​រឿង​ប្តី រំលោភ​កូន

បានផុស

នៅ

បុរស​ម្នាក់​ដែល​ជា​ឪពុក​ទុរយស ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​អតីត​ភរិយា​ប្តឹង​រឿង​វាយ​ធ្វើបាប​កូនស្រី បែរជា​បែកធ្លាយ​រឿង​ចាប់​រំលោភ​កូនស្រី​មួយ​រឿង​បន្ថែម​ទៀត​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ គឺ​ស្ត្រី​ម្នាក់​បាន​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ស្រុក​កំរៀង ក្រោយពី​អតីត​ប្តី​របស់​ខ្លួន​ដែល​បាន​លែងលះ​គ្នា បាន​វាយ​ធ្វើ ទារុណកម្ម លើ​កូនស្រី​របស់​ខ្លួន ដោយ​គ្រាន់តែ​មិន​ដាំបាយ បែរជា​បែកធ្លាយ​រឿងចាប់​រំលោភ​មួយ​ករណី​ទៀត។

ក្រោយពី​បែកធ្លាយ​រឿង​ចាប់​រំលោភ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ឪពុក​ភ្លាមៗ នៅផ្ទះ​របស់ខ្លួន​កាលពី​ម៉ោងជាង​៧​យប់​ថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង​ខេត្តបាត់ដំបង​។

អ្នកស្រី កែវ ស្រីអូន អាយុ ៣១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ​គាត់​បាន​លែងលះ​ប្តី​របស់​គាត់​ឈ្មោះ ស៊ឹម ស៊ី ដោយ​ប្រគល់​កូន​ទាំងពីរ​របស់​គាត់​ឲ្យ​រស់នៅ​ជាមួយ​ប្តី នៅ​ភូមិ​ថ្មី ឃុំ​ត្រាង​ស្រុក​កំរៀង ដែល​កូនស្រី​ឈ្មោះ ស ស ល​(​ជនរងគ្រោះ​)​អាយុ​១៤​ឆ្នាំ និង កូនប្រុស​អាយុ​៨​ឆ្នាំ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ​ស្រាប់តែ​ថ្ងៃ​ទី​២៨ ខែកញ្ញា កូនស្រី​បាន​ប្រាប់​គាត់​ថា ឪពុក​បាន​វាយ​ទារុណកម្ម លើ​នាង​ស្នាម​ពេញ​ខ្លួន ដោយ​គ្រាន់តែ​មិន​ដាំបាយ ដោយ​ឮ​ដូច្នេះ​គាត់​បាន​រត់​ទៅ​ប្តឹង សមត្ថកិច្ច ស្រុក​កំរៀង នា​ព្រឹក​ថ្ងៃ​ទី​២៨​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូន។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ​ស្រាប់តែ​ល្ងាច​ថ្ងៃ​ទី​២៩ ខែឆ្នាំ​ដដែល កូនស្រី​របស់​ខ្លួន​បាន​រត់​មក​ប្រាប់​គាត់​ថា មិន​ហ៊ាន​ដេក​ជាមួយ​ឪពុក​នៅផ្ទះ​ទៀត​ទេ ខ្លាច​គាត់​ចាប់​រំលោភ គ្រាន់តែ​ឮ​ដូច្នេះ​គាត់​បាន​សួរដេញដោល​កូនស្រី ដោយ​កូន​រៀបរាប់​ប្រាប់​ថា ក្នុង​អំឡុង​ពាក់​កណ្តាល ខែកញ្ញា ឆ្នាំ​២០២១​នេះ ដោយ​ខ្លាច​ខ្មោច កូនស្រី​បាន​នាំ​ប្អូន ប្រុស​ទៅ​ដេក ជាមួយ​ឪពុក​នៅ​កញ្ចុះ​ក្បែរ​ផ្ទះ ដោយ​យប់​នោះ​ឪពុក​នាង​បាន​ខ្ទប់​មាត់​បម្រុង​រំលោភ​នាង​តែ​មិនបាន​សម្រេច។

ថ្ងៃក្រោយ​មក​ទៀត​ឪពុក​បាន​ព្យាយាម​ចាប់​ដដែល រហូតដល់ ៣ លើក ទើប​រំលោភ​បានសម្រេច​ម្តង។ ​អ្នកស្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​សាកសួរ​កូនស្រី​ហើយ គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច អធិការ​នគរ​បាល​ស្រុក​កំរៀង​បន្ថែម​ក្រោយមក ​សមត្ថកិច្ច​បា​ន​មក​ឃាត់​ខ្លួន​ឪពុក​ដែល​ជា​អតីត​ប្តី​របស់​ខ្លួន ទៅកាន់​អធិការ​នគរ​បាល​ស្រុក​កំរៀង​តែ​ម្តង​។

លោក ង៉ែត វណ្ណា អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ នៃ​អធិការ​ស្រុក​កំរៀង​បាន​ឲ្យ​ដឹង​ថា មកទល់​ព្រឹក​ថ្ងៃទី ៣០​ខែកញ្ញា នេះ កម្លាំង​ជំនាញ កំពុង​នាំ​ឪពុក​ដែល​ជា​ជនសង្ស័យ ទៅ​ធ្វើ​សំណាក​សិន និង​បន្ត ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំ រឿង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម