ព័ត៌មានជាតិ
ស្នងការក្រុងនឹងដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យ២១គ្រឿងត្រៀមសង្គ្រោះក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង នៅតាមគោលដៅធំៗចំនួន៧ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលអាចកើតឡើងជាយថាហេតុ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១ ខែតុលានេះថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្លាំងនៃការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានត្រៀមជាប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដោយបានបែងចែកជា៧គោលដៅធំៗដែលមានរថយន្តចំនួន២១គ្រឿង និងបានបែងចែកកម្លាំងជា២វេន ទាំងយប់ទាំងថ្ងៃដើម្បីត្រៀមសង្គ្រោះបន្ទាន់នៅពេលដែលមានបញ្ហាអគ្គិភ័យកើតឡើងភ្លាមៗ។
លោកវរសេនីយ៍ឯក បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម និងប្រុងប្រយ័ត្នរក្សាការពារទាំងអស់គ្នា ចំពោះចរន្តភ្លើងអគ្គិសនី ភ្លើងធូប ទៀន និងចង្ក្រានហ្គាសជាដើម នៅមុនពេលដែលចាកចេញពីលំនៅដ្ឋាន ដើម្បីចៀសវាង និងបង្ការកុំឱ្យមានគ្រោះអគ្គិភ័យកើតឡើងដែលធ្វើឱ្យខូខាត់ទ្រព្យសម្បត្តិឬឈានដល់បាត់បង់អាយុជីវិតទៀតផង។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះនៅរាជធានីភ្នំពេញមានអគ្គិភ័យកើតឡើងចំនួន៨៥លើក បណ្តាលឱ្យឆេះផ្ទះចំនួន៩៩ខ្នង តូបផ្សារ៣តូប
ឃ្លាំងទំនិញ៩កន្លែង អគាររដ្ឋបាល១កន្លែងរោងចក្រសិប្បកម្ម២កន្លែងស្លាប់មនុស្ស៨នាក់និងរបួស២៨នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


