ព័ត៌មានជាតិ
លោកអភិបាលខណ្ឌច្បារអំពៅទេយ្យទានប្រគេនព្រះសង្ឃ ២៤វត្ត ក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលទៅតាមវត្តមួយចំនួនគំរាមកំហែងដល់សុខភាពព្រះសង្ឃនិងគណៈកម្មាការវត្ត បានធ្វើអោយពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រព្រឹត្តទៅមិនសម ប្រកបទៅតាមការចង់បានរបស់ពុទ្ធបរិស័ទក៏ដូចជាព្រះចៅអធិការវត្តនិងគណៈកម្មាការវត្តនោះឡើយ ពោលគឺពិធីកាន់បិណ្ឌធ្វើឡើងក្នុងភាពខ្លាចរអា ញញើតញញើមរៀងៗខ្លួន។

ដើម្បីសម្រាលទុក្ខលំបាកក្នុងវត្តអារាមបង្ការខ្លាចខ្វះចង្ហាន់ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបាន រៀបចំទេយ្យទានជាច្រើនមុខនាំយកទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២៤ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។

សកម្មភាពមនុស្សធម៌នេះ ត្រូវបានលោកអភិបាលខណ្ឌចាត់តំណាងឲ្យដឹកយកទេយ្យទានទៅប្រគេនដល់ព្រះសង្ឃដោយផ្ទាល់នៅគ្រប់វត្តទាំងអស់ ក្នុងវត្តនីមួយៗទទួលបានអង្ករ៤បាវ ទឹកសុទ្ធ១០កេស ទឹកដោះគោ១កេសធំ ស្ករស១បាវ និងថវិកាមួយចំនួនតាមសទ្ធាជ្រះថ្លារបស់ក្រុមការងារនិងមន្ត្រី៕
ដោយ ៖ នរា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


