ព័ត៌មានជាតិ
បញ្ជូនមេខ្យល់២នាក់នាំពលករឆ្លងដែនខុសច្បាប់ទៅតុលាការ
មេខ្យល់២នាក់ នាំពលករ៦នាក់ទៅរកការងាធ្វើនៅស្រុកថៃដោយខុសច្បាប់ ត្រូវបានកម្លាំងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ឃាត់ខ្លួនបាននៅវេលាម៉ោង៨យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

តាមការបំភ្លឺរបស់ពលករចំនួន៦នាក់បានឲ្យដឹងថា នៅថ្ងៃទី២ ខែតុលានេះក្រុមខ្លួនបានសម្រេចចិត្តឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយបានទំនាក់ទំនងជាមួយមេខ្យល់តាមរយ:ទូរស័ព្ទមេខ្យល់យកលុយក្នុង១នាក់៥០០០បាត ក្រុមខ្លួនបានរង់ចាំមេខ្យល់នៅមុខសួនស្នហ៍ជនបទ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មួយសន្ទុះក្រោយមកមានរថយន្ត១គ្រឿងម៉ាកលុចស៊ីស ពណ៌ប្រផេះពាក់ផ្លាកលេខ ប.មានជ័យ 2B-1911 មកយកក្រុមខ្លួនហើយចេញដំណើរទៅ ពេលទៅដល់ចំណុចចម្ការកៅស៊ូមួយកន្លែង ស្រាប់តែមានមនុស្សប្រុសម្នាក់ទៀតឈ្មោះ យ៉ុង វីរ: ឡើងឡានទៅជាមួយពួកខ្លួនដែរ ដោយរូបគេប្រាប់ថា រូបគេជាអ្នកនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃ លុះជិះដល់ចំណុចប៉ុស្តិ៍ដើមព្រីង ក៏ត្រូវបានកម្លាំងយោធាឃាត់រថយន្តហើយធ្វើការសួរនាំ និងឃាត់ក្រុមខ្លួនបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតែម្ដង ។
លោកវរសេនីយ៍ត្រី ធឿង វាសនា បានបន្តទៀតថា ជនសង្ស័យជាម្ចាស់រថយន្តដឹកពលករមាន ឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៥៦ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកឈ្មោះ យ៉ុង វីរ: ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយបានការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេខ្យល់ទាំង២នាក់នេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះបានបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់។ ចំណែកពលករទាំង៦នាក់ត្រូវបានកម្លាំងធ្វើកិច្ចសន្យាអប់រំឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


