Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌រកឃើញមន្ត្រី៥រូបវិជ្ជមានកូវីដ-១៩

បានផុស

នៅ

ក្រសួងយុត្តិធម៌ប្រកាសរកឃើញមន្ត្រី៥រូបវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមមន្ត្រី និងថ្នាក់ដឹកនាំចំនួន​៤៦៤​រូប បន្ទាប់ពីធ្វើតេស្ដរហ័សពេលឡប់មកពីធីបុណ្យភ្ជុំបិណ្ឌវិញ។

មន្ត្រីដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥រូបត្រូវបានផ្ដល់ព័ត៌មានដល់មន្ត្រីមូលដ្ឋាន​ដែលមាន​សមត្ថកិច្ច និងត្រូវបានអនុញាត្តឲ្យ​ព្យាបាលនៅ​តាមផ្ទះរៀងៗខ្លួន ស្របតាមនិតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់​គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ។ ដោយឡែកអ្នកពាក់ព័ន្ធជាមួយ​អ្នក​វិជ្ជ​មាន​កូវីដ-១៩ទាំងអស់ ក៏ត្រូវបានតម្រូវឲ្យ​ធ្វើ​ចត្តាឡីស័ក​ព្រម​ទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវិធាន​ការសុវត្តិភាព​តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

គួររំលឹកថា ដោយអនុវត្តតាមសារចររបស់រាជរដ្ឋាភិបាលលេខ០៧ សរ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ស្ដីពី​ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អឡុងពេល និងក្រោយពេលឈប់​សម្រាក​ក្នុងពីធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានរៀបចំធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង នៅ​ទីស្ដី​ការក្រសួងយុត្តិធម៌ និងតាមអង្គភាពទាំងអស់ចំណុះក្រសួងយុត្តិធម៌ ក្រោយពេលវិលត្រឡប់ចូលបំ​ពេញការងារវិញ បន្ទាប់ពីឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

ជាលទ្ធផលក្នុងចំណោមអ្នកធ្វើតេស្ដចំនួន៤៦៤នាក់ មានមន្តី្រចំនួន៥រូប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កម្រិតស្រាល និងពុំមានចេញរោគសញ្ញាណាមួយឡើយ៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម