ព័ត៌មានជាតិ
សម្តេចក្រឡាហោម ចង់ផ្តូចផ្តើមឲ្យមានការប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាពមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពទោះបីវាជាយន្តការស្រាល តែវាមានប្រសិទ្ធភាព ។ ទាក់ទងគោលនយោបានេះសម្តេចក្រឡាហោមចង់ផ្តូចផ្តើមឲ្យមានការប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ ដើម្បីពិនិត្យមើលសមត្ថភាពដឹកនាំរបស់ក្រុមប្រឹក្សាឃុំសង្កាត់ មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់បែបនេះនៅក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខដំណែងអភិបាលនៃគណៈអភិបា លខេត្តកំពតនារសៀលថ្ងៃទី ១៣ តុលា ២០២១ នេះដោយលោក ម៉ៅ ធនិន ចូល និងលោក ជាវ តាវ ត្រូវប្តូរទៅកាន់ខេត្តពោធិ៍សាត់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «ខ្ញុំចង់ផ្តួចផ្តើមគំនិតមួយថា ឥឡូវដោយសារដំណើរការបោះឆ្នោតឃុំសង្កាត់គឺស្ថិតនៅក្នុងរយៈពេលប្រមាណ ៨ ខែទៀត អាចថាយើងយកគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះដាក់ជាការប្រឡងប្រណាំង ពីព្រោះនៅក្នុងនឹងខ្លឹមសារនៃគោលនយោបាយនេះវាបានគ្រប់ដណ្តប់ទាំងអស់ គ្រប់បញ្ហាមិនមែនតែរឿងសន្តិសុខមួយមុខទេ,ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ,សេវាជូនប្រជាពលរដ្ឋមិនមែនពាក់ព័ន្ធត្រឹមតែការធ្វើអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារសៀវភៅស្នាក់នៅប៉ុណ្ណឹងទេ,គឺវាមានទាំងផ្លាកលេខឡានផ្លាកលេខម៉ូតូនិងលិខិតស្នាមជាច្រើនទៀតនិយាយរួមក្រសួងទាំងអស់សុទ្ធតែពាក់ព័ន្ធសេវាទាំងឡាយដែលបម្រើប្រជាពលរដ្ឋ។អញ្ចឹងក្រសួងអង្គភាពទាំងអស់គឺមានភារកិច្ចចូលរួមក្នុងនោះហើយក៏មានទាក់ទងនឹងរឿងកូវីដ១៩ ផងដែរព្រោះនៅចំណុចទី៧បានដាក់ថាឆ្លើយ តបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាពអញ្ចឹងកូវីដ១៩ ក៏នៅក្នុងហ្នឹងដែរ»។
សម្តេចក្រឡហោមបន្តថា គួរតែដាក់ការប្រឡងប្រណាំងពីនេះទៅដល់មុនការបោះឆ្នោតហើយបូកសរុបព្រោះថា រឿងនេះគ្រប់ខេត្តទាំងអស់អាចធ្វើបានក្នុងគោលដៅដែលយើងចង់បាននោះគឺការកាត់បន្ថយឲ្យបានជាអតិបរមា ឬ លុបបំបាត់ទាំងស្រុងនូវបញ្ហាប្រឈមនៅនឹងមូលដ្ឋានទាក់ទងនឹងបញ្ហារសើបមួយចំនួនដូចជាទំនាស់ដីធ្លីដែល នៅសេសសល់ឬក៏បញ្ហារំលោភអំណាចឬ បញ្ហាផ្សេងៗជាដើម។
សម្តេចក្រឡាហោមបានបន្តថា បទពិសោធន៍ដែលលោក ម៉ៅ ធនិន ធ្វើកន្លងមកនៅខេត្តពោធិ៍សាត់ សម្តេចមិនហានថាឲ្យទៅជាគំរូសម្រាប់ទូទាំងប្រទេសនោះទេ។ ក៏ប៉ុន្តែសុំឱ្យខេត្តនានាពិនិត្យមើលតើអាចយកទៅធ្វើបានទេចំណុចណាដែលធ្វើមិនបានយើងកុំធ្វើតែចំណុចណាដែលធ្វើបានគួរយើងធ្វើតាម។ មួយសប្តាហ៍មានមួយថ្ងៃ អានេះគេហៅថាជាកម្មវិធីសម្របសម្រួលឬដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ។ ហើយរឿងនេះមិនមែនចាំបាច់តែចៅហ្វាយខេត្តទេ ចៅហ្វាយស្រុក ប្រធានមន្ទីរ ក៏អាចធ្វើបានឬក៏អ្នកពាក់ព័ន្ធផ្សេងទៀតក៏អាចធ្វើបានដែរ។
សម្តេចបន្តថា ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការបើសិនជាដោះស្រាយបានច្រើនវាក៏ធូរដែរមិនបាច់ទៅដល់តុលាការព្រោះជួនកាលប្រជាពលរដ្ឋគាត់ក្រមិនអាចរកមេធាវីបានទេ,កន្លងមកមានមេធាវីសម្ដេចតេជោ,ហើយក្រសួងមហាផ្ទៃក៏កំពុងរៀបចំមេធាវីឲ្យរដ្ឋបាលខេត្តក៏ប៉ុន្តែមិនទាន់បានដំណើរការទេ យើងបានគោលការណ៍រួចរាល់ហើយ វាជាការល្អដើម្បីជួយប្រជាពលរដ្ឋប្រជាពលរដ្ឋយើងមួយចំនួនដែលមិនមានធនធានថវិកាដើម្បីជួលមេធាវី,ដូច្នេះយើងមានមេធាវីដើម្បីជួយពួកគាត់នេះជាមុខងារ របស់យើងទាំងអស់គ្នា៕
ដោយ ៖ ណារី

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


