ព័ត៌មានជាតិ
ផ្សារព្រែកឯង រៀបរយក្នុងការលក់ដូរបានត្រឹមត្រូវអ្នកធ្វើដំណើសូមកោតសរសើរ
ភ្នំពេញ ៖ អ្នកធ្វើដំណើរឆ្លងកាត់ផ្សារព្រែកឯងដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១បានរៀបរយក្នុងការលក់ដូរចូលទៅក្នុងមិនបង្កភាពកកស្ទះចរាចរណ៍ដូចពីមុននោះឡើយ។

លោក វ៉ុន ទេព ដែលជាអ្នកធ្វើដំណើរជាប្រចាំនៅតាមបណ្តោយផ្លូវជាតិលេខ១ឆ្លងកាត់មុខផ្សារព្រែកឯងបានឲ្យដឹងថា ពីមុនមកឲ្យតែមកដល់មុខផ្សារព្រែកឯង គឺមានភាពណែនណាន់តាន់តាប់ដែលបង្កឡើងដោយអ្នកលក់ដូររំលោភលើផ្លូវសាធារណៈហើយអ្នកចូលទៅទិញម្ហូបអាហារយកយានជំនិះទៅចតលើផ្លូវទើបបង្កឲ្យកកស្ទះចរាចរណ៍សឹងតែធ្វើដំណើមិនបាន។

អ្នកធ្វើដំណើខាងលើបានបញ្ជាក់ថា នៅពេលកកស្ទះចរាចរណ៍ពុំមែនអាជ្ញាធរលោកមិនអើពើនោះទេ ប៉ុន្តែអ្នកលក់ដូរដូចជាមិនខ្លាចរអានឹងច្បាប់បន្តិចសោះ។ ពិសេសគឺអាជ្ញាធរលោកភ័យខ្លាចជួបគ្រោះថ្នាក់ចរាចរណ៍ពេលដែលរថយន្តបើកបរលឿនហើយទៅបុកអ្នកលក់ដូរនោះ។តែក៏ជាសំណាងណាស់ដែលពុំមានជួបគ្រោះថ្នាក់ដោយគ្រាន់តែកកស្ទះចរាចរណ៍។ ហើយមកដល់ពេលនេះគឺផ្សារព្រែកឯងលែងលក់ដូរលើផ្លូវដូចពេលមុនទៀតហើយ។

យោងតាមប្រភពពីលោកគុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មី ចំពោះការរៀបចំរបៀបរៀបរយដល់អ្នកលក់ដូរក្នុងផ្សារព្រែកឯងនេះគឺដោយសារមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅហើយក៏មានការចូលរួមពីបងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារផងដែរ។ហើយក្នុងនោះបងប្អូនអាជីវករបានលក់ដូរក្នុងផ្សារដែលមានដំបូលនិងមិនបង្កឲ្យមានការលំបាកដូចមុន ដូចជាលក់ហាលវាល ហាលខ្យល់ ហាលភ្លៀងយ៉ាងលំបាកបំផុតនោះ។
លោកគុយ គឹមហ៊ាង បានបញ្ជាក់ច្បាស់ថា នេះជាការខិតខំប្រឹងប្រែងរៀបចំទីតាំងលក់ដូរជូនដល់បងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារព្រែកឯងមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ក្នុងភូមិមិត្តភាពសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ទីតាំងផ្សារព្រែកឯងនេះគឺមានការលក់ដូរនៅលើផ្លូវចាប់តាំងពីឆ្នាំ១៩៨២មកម្ល៉េះ។ហើយអាជ្ញាធរបានខិតខំរៀបចំផ្លាស់ប្តូទីតាំងដើម្បីបញ្ចៀសចរាចរណ៍ជាច្រើនលើកច្រើនសារប៉ុន្តែអាជីវករលោកមិនព្រមចេញទេនិងបន្តលក់ដូរលើផ្លូវរហូតមក។លុះដល់រជ្ជកាលលោកចេង មុនីរ៉ា មកទទួលតំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅលោកក៏ខិតខំប្រឹងប្រែងរៀបចំទីតាំងលក់ដូរនៅផ្សារព្រែកឯងរហូតទទួលបានជោគជ័យនាឆ្នាំ២០២១នេះតែម្តង៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


