Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​គន្ធបុប្ផា សាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះ តាម​ប្រព័ន្ធឌីជីថល

បានផុស

នៅ

មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមសាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធបច្ចេកវិជ្ជាឌីជីថលទំនើប(ពេទ្យយើង)នៅគន្ធបុប្ផាភ្នំពេញនៅសៀមរាប នឹងសាកល្បងនាខែឧសភា ឆ្នាំ២០២១។ នេះបើតាមទំព័រហ្វេសបុក​លោ​កវេជ្ជបណ្ឌិត​​ Dr. Beat Richner។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល មានភាពសុក្រឹត្យរហ័សទាន់ចិត្តលើការគ្រប់គ្រង និងទំនាក់ទំនងរាល់ការបញ្ជូន និងរក្សាព័ត៌មានរបស់អ្នកជំងឺ និងមន្ទីរពេទ្យ ប្រកបដោយសុវត្ថិភាពនិងចេរភាពរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសង្គម និងបរិស្ថានទីក្រុងផងដែរដូចជា៖

១) កាត់បន្ថយការប្រើប្រាស់ក្រដាស និងការព្រីនការងាររដ្ឋាបាលមិនចាំបាច់ ២) កាត់បន្ថយការប្រើ និងព្រីនហ្វីលផ្លាស្ទិកលើសលប់ ព្រមទាំងទឹកថ្នាំលាងហ្វីល បំពុលបរិស្ថាន៣) ចូលរួមចំណែកកសាងបរិស្ថានទីក្រុងស្អាត និងបៃតង តាមរយៈកាត់បន្ថយការមិនប្រើប្រាស់ក្រដាស។

ប្រភពខាងលើ​នេះ​​ឱ្យ​ដឹង​ថា​ មូលនិធិគន្ធបុប្ផាស្វីស Dr.med.BeatRichner ដែលបានផ្តល់ការគាំទ្រនិងជំរុញឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធមន្ទីរពេទ្យឌីជីថលនេះរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងរាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយការពារ ព្យាបាលនិងសង្គ្រោះជីវិត។ មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណមូលនិធិគន្ធបុប្ផាស្វីសDr BeatRichner តាំងពីឆ្នាំ១៩៩២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម