ព័ត៌មានជាតិ
ចូលខ្លួនសុំទោស ប៉ុន្តែបុរសខមិនលើផេកសម្តេចតេជោ នៅទទូចស្នើសុំប្រាក់ការងារនៅសល់
បុរសម្នាក់ដែលមានឈ្មោះ ប៉ុល រតនា បានចូលខ្លួនធ្វើការសុំទោស ក្រោយបង្ហោះព័ត៌មានតាមបណ្តាញសង្គមស្នើឲ្យមានអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្រោយទទួលបានគម្រោងសាងសង់អគារពិសោធន៍របស់ក្រសួងសាធារណការ ដោយមិនទាន់បានប្រាក់នៅសល់។
បុរសរូបនេះកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានសរសេរខមមិន(Comment) ចូលក្នុងផេកហ្វេសប៊ុក (Facebook Page) សម្តេចតេជោ ហ៊ុន សែន ដោយសារក្រោយពេលបញ្ចប់ការជួសជុលអគារមន្ទីរពិសោធន៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ប៉ុន្តែមិនទាន់ទទួលបានប្រាក់ ២៥ ភាគរយចុងក្រោយ និងប្រាក់បន្ថែមការងារក្រៅនៅឡើយ។

ប៉ុន្តែក្រោយមានការជួបជាមួយមន្រ្តីក្រសួងសាធារណការ បុរសរូបនេះទទួលស្គាល់ថាជាការយល់ច្រឡំលើការធ្វើកិច្ចសន្យាសាងសង់។
បុរសរូបនេះបញ្ជាក់ថា តាមពិតអ្នកដែលបានធ្វើកិច្ចសន្យាសាងសង់ជាមួយលោកគឺជាក្រុមហ៊ុនឯកជនមួយដែលម៉ៅការ បន្តពីក្រសួងសាធារណការ និង ដឹកជញ្ជូន។ យ៉ាងណាមិញ បុរសរូបនេះបានស្នើឲ្យក្រសួង ជួយសម្របសម្រួលអញ្ជើញក្រុមហ៊ុនមកដោះស្រាយបញ្ហាដែលក្រុមហ៊ុនមិនទាន់ទូទាត់ប្រាក់២៥ភាគរយតាមកិច្ចសន្យា រួមទាំងការងារបន្ថែមក្រៅដែលជាប្រាក់ចុងក្រោយ បន្ទាប់ពីបានបញ្ចប់ការងារ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


