ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីមួយទៀតនៅស្រុកបវេល ខេត្តបាត់ដំបង
ក្រសួងមហាផ្ទៃបានសម្រេចបង្កើតភូមិថ្មីមួយទៀត ឈ្មោះ«ភូមិព្រៃតាឡូញ» ស្ថិតនៅក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
តាមរយៈសេចក្តីប្រកាសមួយដែលទើបទទួលបាននៅថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ត្រូវបានបង្កើតភូមិភូមិព្រៃតាឡូញ ដោយបំបែកចេញពីភូមិទំបន់ ភូមិកំពង់ឆ្នាំង១ និងភូមិស្ទឹងដាច់ ស្ថិតនៅក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ការរៀបចំរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលភូមិបង្កើតថ្មីនេះត្រូវអនុលោមទៅតាមសេចក្តីណែនាំលេខ០០៤សណន ចុះថ្ងៃទិ១៧ ខែមីនា ឆ្នាំ២០០៦របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទនីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាសប្តូរមេភូមិ ការតែងតាំងជំនួយការភូមិ តួនាទីភារកិច្ច និងរបៀបរបបធ្វើការរបស់មេភូមិ។
សម្តេចក្រឡាហោម ស ខេង បានណែនាំដល់អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយក នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មអង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្តបាត់ដំគណៈអភិបាលខេត្តបាត់ដំបង ក្រុមប្រឹក្សាស្រុកបវេល គណៈអភិបាលស្រុកបវេល និងក្រុមប្រឹក្សាឃុំបវេល ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


