ព័ត៌មានជាតិ
បញ្ជាក់ពីមូលហេតុដែលថា ថៃមិនឲ្យយកឈុតតំណាងជាតិដែលមានរូប ប្រាសាទអង្គរ ទៅប្រកួត
បន្ទាប់ពីមានការបញ្ចេញព័ត៌មានថា មិនអនុញ្ញាតអោយយកឈុតតំណាងជាតិដែលមានរូប ប្រាសាទអង្គរវត្ត ទៅប្រកួតនៅប្រទេសថៃ បានធ្វើអោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយស្រទាប់មហាជនក៏បង្ហាញអារម្មណ៍ខឹងសម្បាជុំវិញករណីថៃមិនអោយយកឈុតនេះទៅប្រកួត។
លោក អ៊ិន សុភិន អ្នករៀបចំការប្រកួតនៅកម្ពុជា បានអះអាងថា ភាគីថៃមិនបានហាមប្រាមនោះទេ ហើយទំនងជាអ្នកច្នៃឈុតយល់ច្រឡំរឿងក្រុមការងាររបស់លោកទទូចអោយកែច្នៃឈុតនោះអោយប្រណិតហើយបើសភាពនៃឈុតគឺមានកង្វះខាតដូចដែលឃើញ គឺនឹងមិនអោយយកទៅទើបអ្នកច្នៃឈុតបែរជាធ្វើអោយមានការយល់ច្រលំថា កម្មវិធីមិនអោយយកទៅ និងថាភាគីថៃបដិសេធព្រោះមានជាប់រូបប្រាសាទអង្គរវត្ត។

លោកបញ្ជាក់ថា ក្រោយបញ្ចប់ Miss Grand Cambodia ឈុតតំណាងជាតិមួយនេះមានសភាពបាក់បែកហើយស្នោនិងកុងប្លាកេដែលពិបាកបត់បែន ទើបលោកបញ្ជាក់ថាបើមិនមានការកែច្នៃនិងរៀបចំអោយប្រណិតទេ គឺត្រូវតែដូរឈុតនោះចេញដើម្បីកុំអោយបាក់បែកនិងពិបាកដំឡើងឡើងវិញ នៅពេលដឹកតាមយន្តហោះ។
លោកនឹងក្រុមការងារទាមទារអោយម្ចាស់ឈុតនេះ កែលម្អរូបតោនិងផ្ទាំងប្រាសាទដោយតម្រូវអោយប្រើជ័រ ឬសម្ភារៈដែលស្វិត ហើយមាំ ហើយក៏ត្រូវចាប់វីសអោយជាប់ផងដែរ ដើម្បីកុំអោយខូចឆាកថៃ។ លោកថា ក្រុមការងាររបស់លោកគ្រាន់តែទាមទារអោយយកឈុតនោះទៅកែអោយមាំប៉ុណ្ណោះ ហើយបើកែបានតូច និងស្រួលបត់ ទើបអាចឡើងយកទៅបាន។

លោកថា ភាគីថៃអត់មានដឹងរឿងមួយនេះទេ តែគឺជាគោលការណ៍ដែលក្រុមការងារ Miss Grand Cambodia ដាក់សំណើរមកកាន់អ្នកច្នៃឈុតអោយមានការច្នៃប្រណិតបន្ថែម ដើម្បីកុំអោយបាក់បែកពេលដឹកតាមយន្តហោះ។ លោកថា នេះជាករណីយល់ច្រឡំ ហើយនៅក្នុងពេលនេះ លោកក៏អត់ជំទាស់នឹងការយកឈុតតំណាងជាតិដែលមានទំហំធំនោះទៅប្រកួតផងដែរ តែដាច់ខាតត្រូវកែចាប់វីសអោយជាប់ និងអោយស្រួលដំឡើងដោយសារតែពេលប្រកួតនោះ គឺបវរកញ្ញាកម្ពុជា ទៅប្រកួតតែម្នាក់ឯង ដំឡើងឈុតឡើងវិញក៏ម្នាក់ឯង ដែលលោកយល់ថា បើគ្មានការកែតម្រូវ គឺដឹកយកទៅប្រកួតមិនកើត។

លោកស្នើអោយបញ្ឈប់ការយល់ច្រឡំនិងថាខាងភាគីថៃអត់ដឹងរឿងកម្ពុជាសម្រេចយកឈុតអ្វីទៅប្រកួតនោះទេ គឺអាចមានការយល់ច្រឡំព្រោះតែលោកតម្រូវអោយកែច្នៃអោយបានល្អជាមុនសិន អោយជាប់ម៉ឺងជាមុនសិនដើម្បីធានាគ្មានបញ្ហារឿងបាក់បែក និងពិបាកដំឡើងទើបអនុញ្ញាតអោយយកទៅប្រកួតនោះតែប៉ុណ្ណោះ។ លោកថា ក្រុមហ៊ុនមិនខ្លាចក្នុងការចំណាយថ្លៃដឹកនោះទេ ហើយបើទោះជាឈុតនោះធំជាងនេះ ក៏លោកសប្បាយចិត្តរ៉ាប់រងផងដែរ ប៉ុន្តែពិបាកដឹកជញ្ជូន គឺលោកពិតជាស្នើសុំកែតម្រូវ ឬតម្រូវអោយដូរឈុតតែម្ដងដើម្បីកុំអោយចំណាយថ្លៃដឹកអស់ដល់ជិត១ម៉ឺនដុល្លារ តែបែរជាយកទៅខូចខាត ឬមិនច្បាស់ពីភាពរឹងមាំ។

ឥឡូវនេះលោកក៏ប្រកាសថា នឹងគ្មានការប្ដូរឈុតមួយនេះនោះដែរ គឺនៅតែរក្សាជំហរយកឈុតដដែលទៅដោយរក្សាទាំងទំហំឈុត គឺអត់បង្រួមទេតែតម្រូវអោយអ្នកធ្វើឈុតប្ដូរពីស្នោ និងកុងផ្លាកេមិនរឹងមាំ មកជាជ័រស្វិត ឬពីវត្ថុធាតុដើមផ្សេងដើម្បីអោយស្រួលបត់ឡើងយន្តហោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


