ព័ត៌មានជាតិ
លោក ឃួង ស្រេង ចូលខ្លួនបង់ការផាកពិន័យ ចំពោះកំហុសមិនពាក់មួកសុវត្ថិភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណៈដែលលោកបានជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលកំពុងចុះអន្តរាគមន៍ពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី ២៦ ខែតុលា។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីមានការរិះគន់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនពាក់មួកសុវត្ថិភាពពេលបេីកម៉ូតូ លោក ឃួង ស្រេង បានចូលខ្លួនទៅបង់ការផាកពិន័យចំពោះកំហុសឆ្គងអចេតនា នេះរួចហើយនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
មន្ត្រីដដែលបញ្ជាក់ថា តាមការពិតទៅពេលនោះលោកអភិបាលរាជធានីភ្នំពេញ ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែ ដោយកញ្ចក់ មួកសុវត្ថិភាព ស្រអាប់ពេក ពិបាកមេីលផ្លូវ ម្យ៉ាងទៀតដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ ដេីម្បីរកដំណោះស្រាយជួយប្រជាជនលោកអភិបាល ក៏បេីកម៉ូតូទៅដោយមិនបានពាក់មួក សុវត្ថិភាព។

ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក អភិបាល ទទួលយកនូវមតិរិះគន់ដេីម្បីស្ថាបនា ទើបនៅព្រឹកថ្ងៃទី២៧តុលានេះ លោកអភិបាល ក៏ចូលខ្លួនទៅឱ្យមន្ត្រីចរាចរណ៍ ធ្វើការផាកពិន័យទៅតាមច្បាប់ សូមបងប្អូនមេត្តាយោគយល់ចំពោះកំហុស អចេតនានេះផង។
ក្រោយពីបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តចុះទៅដឹកនាំ អាជ្ញាធរនិងកងកម្លាំងបន្តទៀតនៅខណ្ឌដង្កោ ដើម្បីសង្គ្រោះ ប្រជាពលរដ្ឋ ខណៈពេលរដ្ឋមានទុក្ខ ដោយគ្រោះទឹកជំនន់នេះ៕


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ