ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់ ដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ក្រោមដៃអង្គការសង្គមស៊ីវិលរយៈពេល១៥ឆ្នាំអត់ចេញជារូបរាង
លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា កាលពីឆ្នាំ២០០៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំហរខ្ពស់នៅក្នុងសន្និសីទអន្តរជាតិ ដែលមានសមាជិកចូលរួមចំនួន៧៥ ប្រទេស ដោយប្រកាសថា កម្ពុជាត្រូវតែបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។

បើតាមលោក កត្តា អ៊ន សម្តេចតេជោបានប្រគល់ការងារនេះ ឲ្យក្រុមអង្គការសង្គមស៊ីវិលជាអ្នករៀបចំសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែចាប់ពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០១៩ មានរយៈពេល១៥ឆ្នាំមកហើយ សេចក្តីព្រាងច្បាប់នេះមិនបានចេញជារូបរាងឡើយ។ ទើបមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោ បានប្រគល់ភារកិច្ចនេះ ទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការបន្តធ្វើសេចក្តីព្រាងច្បាប់នេះ ហើយបានបញ្ចប់ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ និងបានចាប់ផ្ដើមដាក់ដំណើរការពិគ្រោះយោបល់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការជាន់ ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយ ស្តីពីទស្សនវិស័យ នៃសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិតាមគោលការណ៍ទីក្រុងប៉ារីស ដែលសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតាមរយៈប្រព័ន្ធវីដេអូ។

បើតាមលោក កត្តា អ៊ន កិច្ចពិគ្រោះយោបល់នេះរៀបចំឡើងដោយសហការគ្នារវាង៣ភាគី គឺ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ លោកថា ៣ភាគីនេះបានរួមសហការគ្នា ធ្វើយ៉ាងណាឱ្យដំណើរការពិគ្រោះយោបល់ ក៏ដូចជាសេចក្តីព្រាងច្បាប់នេះ មានធាតុចូលបានច្រើន ដើម្បីឲ្យច្បាប់នោះមានភាពល្អ មានការទទួលស្គាល់ពីអន្តរជាតិ។
នៅក្នុងសិក្ខាសាលានេះ តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងអំពីសារៈសំខាន់ នៃសិក្ខាសាលា និងកោតសរសើរចំពោះការចូលរួមរបស់អ្នកពាក់ព័ន្ធ ជាពិសេសបង្ហាញអំពីជំហររបស់កម្ពុជាក្នុងការធ្វើច្បាប់នេះឲ្យបានរហ័ស គ្រប់គ្រាន់ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

លោក កត្តា អ៊ន អះអាងថា សិក្ខាសាលាបើកឆាកថ្នាក់តំបន់នេះ មានអ្នកចូលរួមប្រមាណ៨០នាក់ មកពីស្ថានទូតនានាប្រចាំកម្ពុជា តំណាងអាស៊ាន តំណាងស្ថាប័នសិទ្ធិមនុស្សហ្វីលីពីន ស្ថាប័នជាតិសិទ្ធិមនុស្សឥណ្ឌូនេស៊ី ស្ថាប័នសិទ្ធិមនុស្សម៉ាឡេស៊ី ព្រមទាំងអង្គការជាតិ អន្តរជាតិនានា។ លោកថា នេះគឺជាវេទិកាចែករំលែកបទពិសោធន៍ពីបណ្ដាប្រទេសផ្សេងៗសម្រាប់ឲ្យក្រុមការងារតាក់តែងច្បាប់របស់កម្ពុជា យកមកពិចារណា ប្រៀបធៀបគ្នា ដើម្បីឲ្យច្បាប់នេះមានលក្ខណៈល្អ និងពេញលេញ៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


