ព័ត៌មានជាតិ
ផ្អាកការជួបជុំ និងប្រារព្ធពិធីណូអែលឬពិធីផ្សេងៗជាបណ្តោះអាសន្ន
គ្រិស្តបរិស័ទកម្ពុជាបានណែនាំដល់ បរិស័ទគ្រប់គណៈនិកាយ ឲ្យផ្អាកការជួបជុំការប្រារព្ធពិធីណូអែលឬពិធីផ្សេងៗ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ការហាមប្រាមនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ជាលើកដំបូង ដែលមានឈ្មោះថា«ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា»ដែលមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍រហូតដល់ចំនួន៨៧៦៦នាក់ ហើយក្នុងនោះមាន១៩នាក់មានវិជ្ជមានវីរុសកូវីដ១៩និងនៅសល់វត្ថុសំណាកចំនួន៩៦នាក់ទៀតកំពុងវិភាគនៅថ្ងៃទី៣ធ្នូនេះ។
បើតាមលោក សៀ សុភ័ក្ត្រ តំណាងឲ្យគ្រិស្តបរិស័ទកម្ពុជា បានឲ្យដឹងនៅក្នុងសេចក្តីណែនាំស្តីពីការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាឆ្នាំ២០២០ឲ្យដឹងថា«សូមបរិស័ទគ្រប់គណៈនិកាយផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពនៃការជួបជុំគ្នាតាមរយៈពិធីសាសនានានាក្នុងរយៈពេល១៥ថ្ងៃដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩កុំឲ្យរីករាលដាលចូលក្នុងសហគមន៍»។

ជាមួយគ្នានេះដែរ លោកបានធ្វើការអំពាវនាវដល់ព្រឹទ្ធបូជាចារ្យលោកអភិបាលបូជាចារ្យព្រឹទ្ធាចារ្យគ្រូគង្វាល និងថ្នាក់ដឹកនាំគ្រិស្តបរិស័ទ គ្រប់គណៈនិកាយ ឲ្យចូលរួមអនុវត្តការការពារ និងទប់ស្កាត់ឲ្យបានខ្ជាប់ខ្ជួន តាមវិធានរបស់ ក្រសួងសុខាភិបាល និងសូមផ្អាកការជួបជុំ ដូចជា ការថ្វាយបង្គំការប្រារព្ធពិធីណូអែល ឬពិធីផ្សេងៗ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃផ្សព្វផ្សាយនេះតទៅរហូតដល់មានការប្រកាសឲ្យមានការជួបជុំឡើងវិញ។ លោកបានបន្តទៀតថា ចំពោះរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តប្រឈមខ្លាំង ដោយធ្វើការថ្វាយបង្គំតាមផ្ទះនិងតាមអនឡាយ(online) មិនឲ្យលើសពី២០នាក់និងត្រូវអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាគម្លាតសុវត្ថិភាពសង្គមឲ្យបានត្រឹមត្រូវ។

ចំពោះខេត្តនានាដែលមិនពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវធ្វើការថ្វាយបង្គំព្រះ ជាក្រុមតូចៗមិនឲ្យលើសពី២០នាក់ ឬតាមអនឡាញ (Online) ឬនៅតាមផ្ទះរៀងៗ ខ្លួន ដោយអនុវត្តខ្ជាប់ខ្លួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក(WHO)។ លោកបានណែនាំទៀតថា ក្នុងករណី ដែលមានការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ គណៈដឹកនាំវិហារនីមួយៗ ប្រញាប់រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលជិតបំផុត។ លោក សៀ សុភ័ក បានស្នើឲ្យគ្រិស្តបរិស័ទកម្ពុជាយកឱកាសនេះ ដើម្បីថ្វាយបង្គំអធិដ្ឋានបួងសួងដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ សម្រាប់ប្រទេសជាតិយើងរួចផុតពីជំងឺឆ្លងកូវីដ-១៩នេះ គ្រប់ ពេលវេលាដែលអាចធ្វើបាន៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ គ្រប់គ្នាខ្វល់ពីអ្នកជំងឺកូវីដ-១៩ ចុះអ្នកមានខ្វល់ពីខ្ញុំជាគ្រូពេទ្យដែរឬទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


