Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​និង​កម្លាំង​ប្រដាប់អាវុធ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ជុំវិញ​ការ​ហាម​មិន​ឲ្យ​បើក​ខារ៉ាអូខេ​និង​ក្លឹប​កម្សាន្ត​

បានផុស

នៅ

​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង​. អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ជុំវិញ​វិធានការ​នៃ​ការ​ហាម​មិន​ឲ្យ​បើក​អាជីវកម្ម ខារ៉ា​អូ​ខេ​និង​ក្លឹប​កម្សាន្ត​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បើទោះបី​អាហារ​ដ្ឋា​ន ប៊ៀ​ហ្គា​ឌិន​ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់​នូវ​បទបញ្ជា​បាន​នេះ​ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី ការ ជំរុញ ការងារ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ -១៩ ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ដើម្បី ផ្ដល់ ជូន បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ក្នុង រាជធានី ភ្នំពេញ ដែល ត្រូវ ការ វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ -១៩ ទាំង ដូ​ស​មូលដ្ឋា​ន និង ដូ​ស ជំរុញ តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) នា​ល្ងាច​ថ្ងៃទី​០២​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឲ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ​ហើយ ប៉ុន្តែ​ចំពោះ​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ​គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នោះទេ ពោល​គឺ​អោយ​បើក​ដំណើរការ​តែ​ភោជនីយដ្ឋាន​និង​បៀរហ្គាឌិន ប៉ុណ្ណោះ​។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​នឹង​កងកម្លាំង​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ការ​លួចបើក​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ ដោយសារ​ទីតាំង​ពីរ​នេះ មាន​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​ចាក់​លើស​ផែនការ​ហើយ ក្ដី​ដែល​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក៏​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​ផងដែរ ហើយ​អ្នក​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​នេះ​ភាគច្រើន គឺជា​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ច្រើន​ចាស់ជរា​និង​ស្ត្រី ពរ​ពោះ ឆ្លងទន្លេ​ជាដើម​។ ជុំវិញ​បញ្ហា​នេះ លោក​ឃួ​ង ស្រេង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ពិសេស មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ អនុវត្ត​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ​អោយបាន​ល្អ ខណៈដែល​ពួកគាត់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ។

លោក​ឃួ​ង ស្រេង បាន​បន្ថែម​ទៀត​ថា ប្រមុខ​រាជរដ្ឋាភិបាល បាន​សម្តែង​នូវ​ការកោតសរសើរ​និង​អរគុណ​យ៉ាងខ្លាំង ចំពោះ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ព​អាវ​ស លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ​ទាំងអស់​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាយ​ដើរ​ជំងឺ​កូ​វីដ​-១៩​នា​រយៈពេល​កន្លងមក​នេះ ។ ដូច្នេះ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​កិច្ចការងារ​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដោយសារ​ថា យើង​ជិត​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​ហើយ ជុំវិញ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។

ជាមួយនឹង​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រទេស​ឡើងវិញ​នេះ លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​

​ខណ្ឌ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ​ប្រសើរ​ផង​ដែរ ពិសេស ការរៀបចំ​ចិញ្ចើម​ផ្លូវ ការគ្រប់គ្រង ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ល្អ ព្រោះ​ការ​បើក​ឲ្យ​ដំណើរការ​ប្រទេស​ឡើងវិញ វា​នឹងធ្វើ​ចរាចរណ៍​កកស្ទះ​ដូច​ធម្មតា​ឡើងវិញ ដែល​នេះ ជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ដោះស្រាយ ឲ្យ​បាន​ល្អប្រសើរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម