ព័ត៌មានជាតិ
ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន រយៈពេល៣ត្រីមាសឆ្នាំនេះ កើនឡើងជាង១៣ភាគរយ
ទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ បន្តរាតត្បាតពិភពលោកយ៉ាងណាក៏ដោយ ក៏ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន រយៈពេល ៣ ត្រីមាសដំបូងឆ្នាំ២០២១ នៅតែរក្សាបានសញ្ញាវិជ្ជមាន គឺសម្រេចបានរហូតជាង១,៧៥៤ លានដុល្លារកើនឡើងជាង១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ។ នេះបើយោងរបាយការណ៍ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) ។
ទិន្នន័យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនកាលពីថ្ងៃទី ៩ខែវិច្ឆិកាបានបង្ហាញថា គិតពីខែមករាដល់ខែកញ្ញាឆ្នាំ២០២១ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនមានទឹកប្រាក់សរុប១ ៧៥៤,៣៧ លានដុល្លារកើន ១៣,១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានទឹកប្រាក់១ ៥៥១,១៥ លានដុល្លារ។
ក្នុងនោះការនាំទំនិញពីកម្ពុជាទៅប្រទេសជប៉ុនមានទឹកប្រាក់១ ៣១៦,២៥ លានដុល្លារកើនឡើង ៨,៧ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមាន ទឹកប្រាក់ត្រឹម ១ ២១១,៨១ លានដុល្លារ។ ចំណែកការនាំទំនិញពីជប៉ុនមកកម្ពុជា មានចំនួនទឹកប្រាក់៤៣៨,១២ លានដុល្លារកើន ២៩,១ភាគរយបើធៀបរយៈពេលដូច គ្នាកាលពីឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៣៣៩,៣៤ លានដុល្លារ ។
ដោយឡែកពាណិជ្ជកម្មទ្វេភាគីក្នុងខែកញ្ញាឆ្នាំ ២០២១ មានតម្លៃសរុប ២៤១,៩៨ លានដុល្លារកើនឡើង ២០,២៣ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួន ២០១,២៧ លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាចំនួន ១៨៩,០១ លានដុល្លារកើនឡើង ១៦,១ ភាគរយនិងទំនិញនាំចូលពីជប៉ុនមានតម្លៃ ៥២,៩៧ លានដុល្លារកើនឡើង ៣៧,៨ ភាគរយ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនឡើងជារៀងរាល់ឆ្នាំលើកលែងក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះដោយសារឥទ្ធិពលពីការរឹតបន្តឹងការធ្វើចរាចរណ៍ឆ្លងប្រទេស។ កំណើននៃការនាំចេញនិងនាំចូលទំនិញបញ្ជាក់ពីភាពល្អប្រសើរនៃទំនាក់ទំនង ការទូតនិងទំនុកចិត្តរបស់អតិថិជននៃប្រជាជនប្រទេសទាំង ២ លើគុណភាពផលិតផល។ កំណើនការដោះដូរទំនិញរវាងប្រទេសទាំងពីរនេះនឹងកើនឡើងច្រើបន្ថែម ទៀតខណៈកម្ពុជាបាននិងកំពុងរៀបចំនិងដាក់ចេញនូវច្បាប់វិនិយោគថ្មីៗដើម្បីបង្កើនភាពទាក់ទាញឱ្យវិនិយោគិនបរទេសរួមទាំងជនជាតិជប៉ុនចូលមកបើកដំណើរការផលិតកែច្នៃសម្រាប់នាំចេញនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ជប៉ុនជាទីផ្សារមានសក្តានុពលមួយរបស់កម្ពុជាហេតុនេះ កម្ពុជារំពឹងថាការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកើនឡើងបន្តទៀតពិសេសពេលកម្ពុជាបើកទទួលភ្ញៀវទេសចរនិងអ្នកវិនិយោគទូលំទូលាយឡើងវិញចាប់ពីចុងខែវិច្ឆិកានេះតទៅ។
ផលិតផលដែលកម្ពុជានាំទៅជប៉ុនមានដូចជាសំលៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី និង គ្រឿងផ្គុំអេឡិចត្រូនិក ខណៈការនាំចូលពីជប៉ុនមានដូចជាគ្រឿងម៉ាស៊ីន និងផលិត ផលប្រើប្រាស់ គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាទំនើបៗ ។
វិបត្តិកូវីដ ១៩ ធ្វើឱ្យការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជាជប៉ុនក្នុងឆ្នាំ ២០២០ មានតម្លៃសរុប២ ១០១,៧៨ លានដុល្លារធ្លាក់ចុះ ៨,៣៥ ភាគរយបើធៀបឆ្នាំ ២០១៩ ក្នុង នោះការនាំចេញមានទឹកប្រាក់ ១៦១៧,០៨ លានដុល្លារធ្លាក់ចុះ ៦,៦ ភាគរយ និង នាំចូលមាន ៤៨៤,៧០ លានដុល្លារ ធ្លាក់ ១៣,៨ ភាគរយ។ នេះបើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន៕
អត្ថបទ៖ ណារី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


