ព័ត៌មានជាតិ
ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ចូលមកលេងក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង÷ បើទោះបីខេត្តបាត់ដំបងខកខានមិនបានប្រារព្វពិធីបុណ្យអុំទូកក៏ដោយចុះភ្ញៀវទេសចរមកពីទិសទីតែងមកលេងកម្សាន្តតាមរមណីដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនៅតែបន្តមកកម្សាន្តរបស់ពួកគេជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃនៃបុណ្យនេះជាង៣ម៉ឺននាក់។
លោកអ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា រមណីយដ្ឋាននិងតំបន់ទេសចរណ៍សំខាន់ៗដែលជាគោលដៅមានសក្តានុពលតំបន់លំហែរកាយក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរួមមាន រមណីយដ្ឋានប្រាសាទបាណន់រមណីយដ្ឋានភ្នំសំពៅ ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំំភ្នំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ អាងទឹកកំពីងពួយ រមណីយដ្ឋានស្ទឹងថ្មដា រមណីយដ្ឋានទឹកធ្លាក់៥៣ក្នុងស្រុកភ្នំព្រឹក រមណីយដ្ឋាននគរជុំភ្នំព្រឹក ភ្នំកំពូល វត្តល្អាងកង្កែប វត្តនាងរំសាយសក់ វត្តភ្នំជីហង្ស រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម។

បើយោងតាមរបាយការណ៍បូកសរុបរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំឡុងប្រារព្វព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះខែអកអំបុករយ:ពេល៣ថ្ងៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆកាឆ្នាំ២០២១ ខេត្តបាត់ដំបងបានទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យចូលមកលេងតាមតំបន់កម្សាន្តនានាមានចំនួន ៣៨ ៦២៨នាក់ ដែលក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ៣៨,៥៦៥នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិផ្ទៃក្នុងមានចំនួន៦៣នាក់ផងដែរ។



បើធៀបទីនឹងថ្ងៃបុណ្យចូលឆ្នាំចិនវៀតណាមរយ:ពេល២ថ្ងៃកាលពីឆ្នាំ២០២០កន្លងទៅ មានចំនួន១៣៤,៤៤០នាក់។ ការដើរកម្សាន្តក្នុងរយះពេល៣ថ្ងៃនៅក្នុងវិបត្តិកូវីដ គេសង្កេតឃើញថាទាំងភ្ញៀវ ទាំងម្ចាស់រមណីយដ្ឋានគោលដៅទេសចរណ៍នានាក្នុងខេត្ត បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


