Connect with us

ព័ត៌មានជាតិ

រដ្ឋសភាកំណត់យកថ្ងៃទី ២៥ វិច្ឆិកា ដើម្បីបោះឆ្នោតជ្រើសតំាង អនុប្រធានទី ១ រដ្ឋសភា ជំនួសលោកបណ្ឌិត ងួន ញ៉ិល

បានផុស

នៅ

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី ២២ ខែវិចិ្ឆកា ឆ្នាំ ២០២១នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន។ នៅក្នុងអង្គប្រជុំ បានកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ៦ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដោយមានរបៀបវារៈចំនួន ៦​ ដូចខាងក្រោម៖

១-​ ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់​លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសលោកបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។ ២- ការបោះឆ្នោតជ្រើសតំាងលោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា​។

៣-​ ការបោះឆ្នោតជ្រើសតំាងលោក ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

៤-​ ការពិភាក្សា និងអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ៥-​ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០​២២។ ៦-​ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម