ព័ត៌មានជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា ក្រាបថ្វាយតង្វាយជាអង្ករចំនួន ៤០តោន ថ្វាយព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយតង្វាយ និងថ្វាយរបាយការណ៍ស្តីពីសមិទ្ធផល និងវឌ្ឍនភាពសកម្មភាពការងារ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង កាលពីថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២១ ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានក្រាបថ្វាយនូវតង្វាយជាអង្ករចំនួន ២០តោន ថ្វាយព្រះករុណា ព្រះមហាក្សត្រ និង ២០តោន ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីចូលរួមដង្ហែរតាមនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម និងជាប្រវត្តិសាស្រ្តរបស់ព្រះអង្គទាំងទ្វេ ក្នុងការបំពេញព្រះរាជសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាល ជួយដល់កូនចៅប្រជានុរាស្រ្តព្រះរាជាណាចក្រកម្ពុជា បន្តតាមព្រះរាជគំរូដ៏ថ្លៃថ្លា នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង៕




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


