ព័ត៌មានជាតិ
ក្រសួងសាធារណការ បំពាក់ម៉ាស៊ីនប្រើចំហាយខ្យល់ដើម្បីផលិតទឹកបរិសុទ្ធ
ទឹកបរិសុទ្ធដែលផលិតចេញពីម៉ាស៊ីន ដោយប្រើបច្ចេកវិទ្យាទំនើបរបស់អ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ ត្រូវបានបំពាក់នៅក្នុងបរិវេណទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់មន្ត្រីរាជការ បុគ្គលិកនិយោជិត ដែលកំពុងបំពេញ ការងារ និងចូលរួមចំណែកថែរក្សាបរិស្ថាន សុខភាព អនាម័យ និងការសន្សំសំចៃ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះពិនិត្យមើល និងសាកល្បងទទួលទាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង និងចុះពិនិត្យ និងសាកល្បងទទួលទានទឹកបរិសុទ្ធ ដែលផលិតចេញពីម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែលបានបំពាក់នៅក្នុងបរិវេណទីស្តីការក្រសួង។

លោកទេសរដ្ឋមន្ត្រី គ្រោងនឹង រៀបចំឱ្យមានការបំពាក់ ម៉ាស៊ីន WATERGEN ខ្នាតតូច (ប្រភេទ GENNY) នៅគ្រប់ជាន់នៃអាគាររដ្ឋបាលរបស់ទីស្តីការក្រសួងផងដែរ ដើម្បីផ្គត់ផ្គង់ទឹកបរិសុទ្ធប្រចាំថ្ងៃជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនិយោជិត ដែលកំពុងបំពេញ ការងាររបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន សុខភាព អនាម័យ និងការសន្សំសំចៃផងដែរ។
ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះជាបច្ចេកវិទ្យាទំនើបមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិត ទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និង អាចផ្គត់ផ្គង់ទឹកប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង។

ថ្លែងក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសាកល្បងទទួលទាន លោកទេសរដ្ឋមន្ត្រីបានសម្តែងចំណាប់អារម្មណ៍លើរសជាតិឆ្ងាញ់ នៃទឹកដែលផលិតដោយម៉ាស៊ីននេះ និងអត្ថប្រយោជន៍របស់វាសម្រាប់សុខភាព ជាពិសេសអត្ថប្រយោជន៍របស់ម៉ាស៊ីននេះ ក្នុងការជួយកាត់បន្ថយការប្រើបាស់ផ្លាស្ទិច និងជួយថែរក្សាបរិស្ថានផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


