Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឡាវ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា​

បានផុស

នៅ

តាម​ការគ្រោងទុក ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី​នៃ​សាធារ​ណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បានធ្វើ​ដំណើរ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ នៅវេលា​ម៉ោង​ប្រមាណ​១០និង​៤៥ នាទី​ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​បណ្ឌិត Phankham Viphavanh មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​កម្មវិធី​ដែល​បានគ្រោង​ទុក សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ថ្ងៃទី​១របស់​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក​នឹងដាក់​កម្រងផ្កា ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ​នៅ​វិមានឯករាជ្យ នា​វេលា​ម៉ោង​៤និង​២០​នាទី​រសៀល​នេះ ហើយ​បន្ទាប់ពី​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ លោក​នឹង​បន្តដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ហើយ​នៅ​វេលា​ម៉ោង​៥ល្ងាច​នេះ គឺជា​ពិធី​បដិសណ្ឋារកិច្ច​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​កិច្ចប្រជុំ​ទ្វេភាគី​ផងដែរ​។​

បើតាម​ក្រសួងការបរទេស ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ នឹង​ក្រាបថ្វាយបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។ ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ក៏​នឹង​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម​បណ្ឌិត Phankham Viphavanh នឹងមាន​កិច្ចប្រជុំ​ពិភាក្សា​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បញ្ហា​តំបន់ និង​អន្តរជាតិ​នានា ដែលជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម​។​

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ នៅ​កម្ពុជា​ក្នុងអំឡុង​ពេលដែល​កម្ពុជា​កំពុងបើក​ប្រទេស​ឡើងវិញ នឹង​រួមចំណែក​ក្នុង​ការបន្ត​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរអង្វែង សាមគ្គី​ភាពជា​ភាតរភាព ភាពជា​អ្នកជិតខាង​ល្អ ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ប្រ​ទេ ស​ទាំងពីរ ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៣ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៤ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម