ព័ត៌មានជាតិ
ក្រុមការងារដឹកនាំដោយលោក ជា សុផារ៉ា សម្រេចដកហូតដី នៅតំបន់ព្រៃលិចទឹកគោកព្រះ មករក្សាទុកជាសម្បត្តិរដ្ឋវិញ
ដោយអនុវត្តតាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារចម្រុះថ្នាក់ជាតិ ចុះទៅពិនិត្យតំបន់ព្រៃលិចទឹកគោកព្រះ ស្ថិតនៅក្នុងឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលត្រូវបានជនខិលខូចមួយចំនួន លួចឈូសឆាយព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ។
ក្រុមការងារចម្រុះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកានេះ នឹងប្រជុំបូកសរុបជាលទ្ធផល ដោយសម្រេចដកហូតដីស្រែនៅតំបន់នោះ ដែលពីមុនសុទ្ធតែជាតំបន់ព្រៃលិចទឹក យកមករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ។
ទាក់ទងនឹងការងារខាងលើនេះលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោកអភិបាលខេត្ត បានឲ្យដឹងតាមទូរស័ព្ទថា នៅព្រឹកមិញនេះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្តចុះទៅពិនិត្យតំបន់គោកព្រះ ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលនៅក្នុងតំបន់នោះពីមុនមក សុទ្ធតែជាព្រៃលិចទឹក និងជាជម្រកព្រៃពងកូន។ ប៉ុន្តែត្រូវបានជនខិលខូច និងមន្ត្រីខិលខូចមួយចំនួន លួចឈូសឆាយទន្ទ្រាន យកដីព្រៃលិច ទឹកទាំងអស់នោះ យកធ្វើស្រែជាកម្មសិទ្ធិ។
លោក សាន់ យូ បានបន្តថា នៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកានេះ ក្រុមការងារថ្នាក់ជាតិ នឹងធ្វើការប្រជុំបូកសរុបពីលទ្ធផល ដែលបានចុះស្រាវជ្រាវនៅតំបន់គោកព្រះនេះ ដើម្បីសម្រេចដកហូតដីស្រែទាំងអស់ខាងលើនេះ យកមកដាំដើមដុះឈើព្រៃលិចទឹកវិញ ទុកជាទ្រព្យសម្បត្តិរដ្ឋ តាមបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះដែរ នៅរដូវទឹកស្រក ក្រុមការងារចម្រុះថ្នាក់ជាតិ មិនអនុញ្ញាតឲ្យជនខិលខូច ដែលបានឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនេះ ធ្វើស្រែនៅលើដីខាងលើនេះឡើយ។ ក្នុងនោះតម្រូវឲ្យ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញត្រូវធ្វើផ្លាកធំៗ កុំឲ្យគេបំផ្លាញទៀត យកទៅបោះនៅលើទីតាំង ដែលត្រូវដកហូតដីខាងលើនេះ។ លើសពីនេះទៀត ក្រុមការងារនឹងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»