ព័ត៌មានជាតិ
ដីច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី២កំពុងត្រូវប៉ាន់
ភ្នំពេញ ៖ ចាប់តាំងពីសាលារាជធានីភ្នំពេញ រៀបចំធ្វើច្រាំងទន្លេបាសាក់ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ដល់តំបន់កោះពេជ្ររួចមក ស្រាប់តែហាងឆេងដីហក់ឡើងខ្ពស់ ហើយអ្នកចុះមកទិញសុទ្ធសឹងជាពាណិជ្ជកររស់នៅទីក្រុងភ្នំពេញតែម្តង។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ច្រាំងទន្លេ(ច្រាំងបាក់)បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា ពិតជាមានពាណិជ្ជករល្បីៗបានឲ្យកូនចៅចុះមកទិញដីជួរដងទន្លេប្រាកដមែន។ ហើយបានថ្លៃទៀតផង។
លោក មិម ថារិទ្ធ បានប្រាប់ពីតម្លៃដីដែលពីមុនមក១ម៉ែត្រការ៉េ ត្រឹម៣០ដុល្លារ តែពេលនេះបានរហូតដល់១៥០០ដុល្លារ។
ដោយឡែកមន្ត្រីសង្កាត់ច្បារអំពៅទី២វិញ បានប្រាប់កម្ពុជាថ្មីថាពិតជាពាណិជ្ជករនិងអ្នករកស៊ីគក់ជេដីចុះមកទិញដីដូចហែកឋិនបន្ទាប់ពីសាលារាជធានីភ្នំពេញបើកការដ្ឋានស្ថាបនាច្រាំងនា ខែមីនា ឆ្នាំ២០២១មក។
គួរបញ្ជាក់ថា ទីតាំងដីដែលកំពុងមានហាងឆេងនេះ គឺស្ថិតនៅទល់មជ្ឈមណ្ឌលកោះពេជ្រជួរដងទន្លេបាសាក់។ហើយការស្ថាបនាច្រាំងគឺចាប់ពីគល់ស្ពានព្រះមុនីវង្សក្នុងសង្កាត់ច្បារអំពៅទី២ដល់តំបន់កោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន