Connect with us

ព័ត៌មានជាតិ

មេ​សិទ្ធិមនុស្ស​ថា ប្រទេស​កម្ពុ​ជា​មាន​ភាព​ខ្លាំង​ត្រង់​ថា ប្រទេស​កម្ពុជា​មិន​មាន​ទោស​ប្រហារជីវិត

បានផុស

នៅ

លោក​កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជាស​កល តាម​កាលកំណត់ (UPR) នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា ប្រទេស​កម្ពុ​ជាមាន​ភាព​ខ្លាំង​ត្រង់​ថា ប្រទេស​កម្ពុជា​មិនមាន​ទោស​ប្រហារជីវិត​ដែល​នេះ​ជាស​ញ្ញា​មួយ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការធានា​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ ដែលជា​សិទ្ធិ​មូលដ្ឋាន​សំខាន់បំផុត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខាសាលា​នោះ លោក កែវ រ៉េមី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​នាំមក​នូវ​សុខ​សន្តិភាព ហើយ​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​នីតិរដ្ឋ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ លោក​ថា “​ប្រទេស​កម្ពុ​ជា​មាន​ភាព​ខ្លាំង​ត្រង់​ថា ប្រទេស​កម្ពុជា​មិន​មាន​ទោស​ប្រហារជីវិត​ទេ នេះ​ជាស​ញ្ញា មួយ​ដែល​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការធានា​នូវ​សិទ្ធិ​រស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ ដែលជា​សិទ្ធិ​មូលដ្ឋាន​សំខាន់បំផុត​”​។

បន្ថែម​ទៀត កម្ពុជា​បាន​ទទួល​យក​លិខិត​តុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៨ ក្នុងចំណោម​៩ ហើយ​ក្នុង​នោះ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ទទួលបន្ទុក​សរសេរ​របាយការណ៍​ជាតិ​ឆ្លើយតប​ទៅនឹង​កតិកាសញ្ញា និង​អនុសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៥ ហើយក៏​ត្រូវ​ការពារ​រ​បាយ​ការណ៍​ទាំងនោះ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។

​លោក កែវ រ៉េមី បន្ថែម​ថា ស្ថានទូត​បរទេស​មួយ​ចំនួន បាន​កោតសរសើរ​ចំពោះ​វិធានការ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​គ្រប់គ្រង ស្ថានការណ៍​កូ​វីដ​-១៩ ដែល​បាន​គិត​គូរ​បាន​ម៉ត់ចត់ រហូត​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុង ពិភពលោក​ជា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​បំផុត​។

ជា​មួយ​គ្នា​នោះ លោក​បាន​ស្នើ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​បន្ត​ចូលរួម​បន្ថែម​ទៀត​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស និង​សូមមេត្តា​កុំ​ប្រើ​ហិង្សា​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​។ លោក​បានធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​យកចិត្តទុកដាក់​តាមដាន ស្តាប់ ចូលរួម​យោបល់ និង​អាច​លើក​ជា​សំណួរ ក្នុង​ប្រធានបទ​នីមួយៗ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ល្អៗ ក្នុង​វិស័យ​សិទ្ធិមនុស្ស ព្រមទាំង​កុំ​ឲ្យ​ភ្លេច​វិធានការ​បី​កុំ និង​បី​ការពារ​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានរៀបចំ​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជាស​កល តាម​កាលកំណត់ (UPR) ដែល​សិក្ខាសាលា​នេះ ធ្វើឡើង​ក្រោម​អធិបតី ភាព​លោក​កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​មានការ​ចូលរួម​ពី​លោក អេ សា​រ៉ុ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ធូ ភា អភិបាលរង​ខេត្តបាត់ដំបង លោក លោកស្រី​មកពី​មន្ទីរ​ជុំវិញ​ខេត្ត សមត្ថកិច្ច​នគរបាល កងកម្លាំង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

លោក ធូ ភា បាន​លើង​ដែរ​ថា រដ្ឋបាល​ខេត្ត​បាត់ដំបង​តែងតែ​ខិតខំ​អនុវត្ត​តួនាទី និង​ភារកិច្ច​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ការផ្ដល់សេវា​សាធារណៈ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការគោរព​សិទ្ធិមនុស្ស ដែលជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​សន្តិភាព សុវត្ថិភាព ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​កិច្ចការ​នេះ​មិនត្រូវ​កាត់ផ្ដាច់ ឬ​រំលង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​នោះ​ឡើយ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម