ព័ត៌មានជាតិ
ខេត្តកណ្តាលប្រកាសបើកការប្រកួតកីឡាមហាជនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១
ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២១ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃ ទី៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ នៅតាមទីលានរបស់ខេត្ត។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២១ គឺជាការប្រកួតមួយដើម្បីជ្រើស រើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៥ នេះសម្រាប់ត្រៀមការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២១ នាពេលខាងមុខនេះ។

ព្រឹត្តិការណ៍នេះរួមមានកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងទាញព្រ័ត្រ។
លោកប្រធានបន្តថា ការប្រកួតនេះបាល់ទាត់មាន១៩ក្រុម ក្នុងនោះបាល់ទាត់បុរសមាន១៦ ក្រុម បាល់ទាត់នារី៣ក្រុម បាល់ទះបុរស មាន ១៤ក្រុម បុរស៨ក្រុម នារី៦ក្រុម អត្តពលកម្មមាន៥ក្រុម លើវិញ្ញាសាសរុប៦០នាក់ រីឯប្រភេទកីឡាទាញព្រ័ត្រ មាន១០ក្រុម នារី១០នាក់ និងបុរស១០នាក់ សរុប១០០នាក់។

បាល់ទាត់ និងអត្តពលកម្មនឹងចាប់ផ្តើមការ ប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅទីលានបាល់ទាត់ខេត្ត វិទ្យាល័យ ហ៊ុន សែន សេរីភាព និងវិទ្យាល័យ ហ៊ុន សែន តាខ្មៅនៅទីក្រុងតាខ្មៅ៕
ដោយ ៖ វិសិទ្ធ



-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


