ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ គួរតែមានមន្ត្រីព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឲ្យគ្រប់ស្ថាប័នរបស់រដ្ឋទាំងអស់ គួរតែមានមន្ត្រីព័ត៌មានប្រចាំស្ថាប័នរបស់ខ្លួន ដើម្បីឆ្លើយតបជាមួយអ្នកសារព័ត៌មាន ដោយថាប្រធានស្ថាប័ន អាចមិនឆ្លើយតបជាមួយអ្នកសារព័ត៌មានគ្រប់ពេល ដូចអ្នកនាំពាក្យ ឬមន្ត្រីព័ត៌មានឡើយ។
ក្នុងពេលអញ្ជើញសំណេះសំណាល និងបិទកម្មវិធីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៨ នៅព្រឹកថ្ងៃទី ១១ ខែធ្នូនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅពេលដែលជួបជាមួយអាជ្ញាធរ លោកតែងតែជំរុញឲ្យគ្រប់ស្ថាប័ន មិនមែនត្រឹមតែថ្នាក់ក្រសួង ថ្នាក់ខេត្តនោះទេ សូម្បីតែថ្នាក់ស្នងការដ្ឋាននគរបាល មន្ទីរនានា ក៏ត្រូវមានអ្នកនាំពាក្យ ឬក៏មន្ត្រីព័ត៌មានដែរ។

លោករដ្ឋមន្ត្រី បានថ្លែងថា «មិនអាចប្រធានស្ថាប័ន ចាំតែឆ្លើយអ្នកកាសែតទាំងអស់ ឆ្លើយមិនរួចទេ ព្រោះកាសែត មន្ត្រីព័ត៌មាន គេធ្វើការ ២៤ម៉ោង យើងជាប្រធានស្ថាប័ន ទេខ្ញុំនិយាយប្រាប់អាជ្ញាធរទេ ប្រធានស្ថាប័នខ្លួនឯង រវល់ច្រើនណាស់ អញ្ចឹងថ្ងៃណាខ្លះមួរម៉ៅ អ្នកកាសែតតេមក ម៉ាំងទៅម៉ាំងមកទៅ វាខូចឥទ្ធិពលខ្លួនឯង»។
លោក ខៀវ កាញារីទ្ធ បានលើកឡើងថា មន្ត្រីនាំពាក្យ ឬក៏មន្ត្រីព័ត៌មាន ភាគច្រើនគឺសុទ្ធតែជាអ្នកជំនាញផ្នែកព័ត៌មាន ដូច្នេះពួកគេអាចឆ្លើយតប ជាមួយអ្នកសារព័ត៌មានបានល្អ ហើយចំពោះប្រធានស្ថាប័នចាំមានពេលសមស្រប ឬក៏មានប្រធានបទសំខាន់ណាមួយ ទើបគួរឆ្លើយតបជាមួយអ្នកសារព័ត៌មាន។
លោកថា «ចឹងបានគេ ត្រូវមានមន្ត្រីព័ត៌មានមួយសម្រាប់ឆ្លើយ ប្រធានស្ថាប័ន ខ្ញុំនិយាយថា ប្រធានស្ថាប័នមិនទាន់ថ្នាក់ខ្ពស់ទេ ថ្នាក់ក្រោមៗ យើងថា ថ្នាក់ស្រុក ថ្នាក់ឃុំ ក៏ត្រូវមានមន្ត្រីព័ត៌មាន ដើម្បីឆ្លើយគ្រប់ពេល ខ្លួនឯងប្រធានស្ថាប័នហ្នឹង ចាំពេលណាមួយ ចាំឆ្លើយទៅ ហ្នឹងទើបវាមិនប៉ះគ្នា»។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានលើកឡើងដែរថា បើឈ្លោះជាមួយអ្នកណាក៏ឈ្លោះចុះ តែកុំឈ្លោះជាមួយអ្នកកាសែត ហើយថាអ្នកឆ្លាត គឺមិនឈ្លោះជាមួយអ្នកកាសែតតែម្ដង។
សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៨ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជានៅឆ្នាំនេះ បានលើកឡើងប្រធាន ស្ដីពី «កូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់វិស័យសារព័ត៌មាន» មកពិភាក្សា។ ក្នុងនោះ ក្រុមនិពន្ធនាយក តំណាងស្ថាប័ន និងអ្នកសារព័ត៌មាន បានពិភាក្សាគ្នាយ៉ាងផុលផុស ជុំវិញប្រធាននេះ រហូតចេញសេចក្ដីថ្លែងការណ៍រួមមួយ។

បើតាមលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ មានចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ពិតជាទទួលស្គាល់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងសកលមួយ ដែលបានធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ និងគ្រប់ប្រទេសនៅលើពិភពលោក។ ក្នុងនោះ វិស័យសារព័ត៌មាន ក៏ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ផងដែរ។
ជាមួយគ្នានេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក៏បានយល់ឃើញដែរថា ជំងឺកូវីដ-១៩ បានធ្វើឲ្យការងាររបស់អ្នកសារព័ត៌មាន ជួបឧបសគ្គជាច្រើនដូចជា ៖ ពិបាកទាក់ទងប្រភព មិនអាចជួបសម្ភាសន៍ដោយផ្ទាល់ជាមួយប្រភពបាន មិនអាចចុះយកព័ត៌មានដោយសេរីបាន និងពេលខ្លះអ្នកសារព័ត៌មាន ត្រូវបង្ខំចិត្តធ្វើការពីផ្ទះ ព្រោះមិនអាចចេញក្រៅបាន ជាពិសេសក្នុងពេលបិទខ្ទប់ តែម្ដង៕
អត្ថបទ ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


