ព័ត៌មានជាតិ
លោក សុខ ទូច៖ អ្នកមានវិជ្ជាជីវផ្នែកម្ហូបអាហារអាចមានប្រាក់ខែខ្ពស់ជាងវេជ្ជបណ្ឌិត
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងថា វេជ្ជបណ្ឌិតអាចមានប្រាក់ខែតិចជាងអ្នកមានវិជ្ជាជីវម្ហូបអាហារ។ លោកសង្កត់ធ្ងន់ថា គ្រប់មនុស្សទាំងអស់ គ្មាននរណាដែលមិនហូបនោះទេ ពោលគឺមនុស្សបរិភោគមួយថ្ងៃបីដង ដូច្នេះប្រសិនបើចេះវិជ្ជាជីវផ្នែកម្ហូបអាហារអាចរកចំណូលបានខ្ពស់បំផុត។ លោក សុខ ទូច ថ្លែងបែបនេះ នៅពិធីចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា សណ្ឋាគារ និងសមាគមទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១។

លោក សុខ ទូច ផ្តល់តម្លៃខ្ពស់ចំពោះជំនាញវិជ្ជាជីវពិសេសផ្នែកម្ហូបអាហារនេះ។ លោកថ្លែងដូច្នេះថា« មិនសំខាន់សញ្ញាបត្របណ្ឌិត Masterទេ ឲ្យតែយើងមានវិជ្ជាជីវ ជាក់ស្តែងនៅស្រុកគេ អាចកាត់បន្ថយភាពក្រីក្របាន តែបើគ្មានអាហ្នឹង(វិជ្ជាជីវ) កុំនិយាយកាត់បន្ថយភាពក្រីក្រ កាត់បន្ថយភាពក្រីក្រទាល់មនុស្សមានជំនាញ…ឪពុករបស់យើងលក់ដីចែកឲ្យកូន តែបើមានជំនាញមិនបាច់លក់ដីទេ គេអាចយកជំនាញនឹងទៅលក់ ហើយបានលុយយ៉ាងស្រួល ហើយដីក៏នៅ ផ្ទះក៏នៅ កេរ្តិ៍ឈ្មោះក៏នៅ តំណតកូនតចៅ»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ជំនាញមានតួនាទីសំខាន់ណាស់ មានជំនាញ មានចំណេះ នឹងមានចំណូល។ «យើងមានសិទ្ធិសេចក្តីសម្រេចចិត្ត កាលណាយើងគ្មានជំនាញ គេនិយាយអ្វីក៏យើងគាំទ្រគេ តែបើយើងមានចំណេះមានជំនាញ យើងចាត់ចែងជោគវាសខ្លួនយើង យើងរកប្តីប្រពន្ធដោយខ្លួនឯង គ្មានឪពុកម្តាយគូសវាសតទៅទៀតទេ»។

លោក សុខ ទូច បានអះអាងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងឈានទៅបណ្តុះបណ្តាលជំនាញធ្វើម្ហូបអាហារ ដោយសហការជាមួយសាលារាជធានីភ្នំពេញ សាកល្បងក្នុងការធ្វើម្ហូបអាហារដែលមានស្តង់ដារ និងអនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


