ព័ត៌មានជាតិ
ចេញ-ចូលផ្សារបន្លែច្បារអំពៅតម្រូវឱ្យវាស់កម្ដៅ និងបង្ហាញកាតចាក់វ៉ាក់សាំង
បើទោះបីជាជំងឺឆ្លងកូវីដ១៩ មានការថយចុះក៏វិធានការទប់ស្កាត់ការឆ្លងនៅ តែរឹតបន្តឹងដដែល ជាក់ស្ដែងនៅ ក្នុងផ្សារបន្លែច្បារអំពៅ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ ទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅ ថ្ងៃទី ១៥ ខែធ្នូនេះគឺអ្នកដែលចង់ចូលទៅ ទិញឥវ៉ាន់ ឬបន្លែត្រីសាច់ដាច់ខាតត្រូវវាស់កម្ដៅ និងបង្ហាញកាតចាក់វ៉ាក់សាំងទៅ ក្រុមសន្តិសុខផ្សារជាមុនទើបអនុញាតឱ្យចូលប៉ុន្តែបើពុំមាននឹងមិនត្រូវបានចូលឡើយ។

លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា សព្វថ្ងៃនេះបើទោះជាជំងឺឆ្លងមានការថយចុះក៏ពិតមែនប៉ុន្តែផ្សារបន្លែយើងខ្ញុំនៅ បន្តរឹតបន្តឹងការទប់ស្កាត់ជំងឺឆ្លងដោយអនុវត្តន៍៣កុំ៣ការពារដោយពុំបន្ធូដៃឡើយ។

ហើយបន្ទាប់ពីវាស់កម្ដៅ និងបង្ហាញកាតចាក់វ៉ាក់សាំងរួចរាល់ហើយគឺចាំបាច់ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា។ តែបើមិនពាក់ម៉ាស់ទេគឺកងសន្តិសុខមានម៉ាស់ឲ្យពាក់តែបើចចែសរឹងរូស មិនអនុញាតឲ្យចូលផ្សារឡើយទោះមានបុណ្យសក្ក័ធំប៉ុណ្ណាក្តី។ នេះជាវិធានការទប់ស្កាត់ជំងឺឆ្លងកុំឲ្យមានកើតឡើងធ្ងន់ធ្ងរដូចពេលកន្លងមក។ ដូច្នេះហើយគណៈកម្មាការផ្សារបន្លែច្បារអំពៅ យើងខ្ញុំសូមធ្វើការផ្សព្វផ្សាយជូនដល់អតិថិជនទាំងអស់បើចង់ចូលផ្សារបន្លែច្បារអំពៅ ទាល់តែនូវវិធានការណ៍ដូចបានរៀបរាប់ខាងលើឲ្យបានទើបមានសិទ្ធិចេញចូលក្នុងផ្សារ៕


អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


