ព័ត៌មានជាតិ
មកដឹងលក្ខខណ្ឌ ផ្តល់ចំណាត់ថ្នាក់សណ្ឋាគារពីផ្កាយ ១ ដល់ផ្កាយ ៥
លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅ ទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍បានឲ្យកម្ពុជាថ្មីដឹងថា ការវាយតម្លៃឲ្យចំណាត់ថ្នាក់សណ្ឋាគារគឺផ្អែកលើអនុក្រឹត្យចេញតាំងពីឆ្នាំ២០០៤។
ការផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ ត្រូវបានកំណត់ចាប់ពីកម្រិតថ្នាក់ផ្កាយមួយ រហូតដល់កម្រិតថ្នាក់ផ្កាយប្រាំតាមប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ។ ការវិនិច្ឆ័យសណ្ឋាគារណាមួយបើបំពេញលក្ខខណ្ឌបានកាន់តែច្រើន នឹងទទួលបានកម្រិតចំណាត់ថ្នាក់កាន់តែខ្ពស់។

លោកបន្តថា ចាប់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៥ ការស្នើសុំកម្រិតផ្កាយគឺអនុវត្តតាមការស្ម័គ្រចិត្ត ដោយម្ចាស់សណ្ឋាគារដាក់ពាក្យស្នើសុំ ដើម្បីឲ្យគណៈកម្មការចុះវាយតម្លៃផ្តល់កម្រិតផ្កាយតាមលក្ខខណ្ឌដែលបំពេញបាន។ តែចាប់ពីឆ្នាំ២០១៥ ក្រសួងបានរៀបចំនិងរុញការអនុវត្តជាកាតព្វកិច្ច។ ការអនុវត្តកាតព្វកិច្ចនេះរាល់សណ្ឋាគារដែលស្នើសុំអាជ្ញាបណ្ណអាជីវកម្មបើមិនទទួលការវាយតម្លៃដោយខ្លួនឯង ក្រសួងនឹងផ្ដល់កម្រិតផ្កាយ ១ ដោយស្វ័យប្រវត្តិ។
យ៉ាងណាក្នុងបរិបទកូវីដ ១៩ ក្រោមការសិក្សាគណៈកម្មការគោលនយោបាយគាំទ្រសហគ្រាសធុនតូចនិងមធ្យម បានស្នើឲ្យក្រសួងកែសម្រួលលើលក្ខខណ្ឌនេះអនុវត្តតែលើសហគ្រាសធុនធំតែប៉ុណ្ណោះ។
ការផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ គឺសម្តៅ បញ្ជាក់អំពីកម្រិតគុណភាពជាក់លាក់នៃសេវាកម្ម សម្ភារៈគ្រឿងបំពាក់ និងការរៀបចំរបស់សណ្ឋាគារឱ្យបានសមស្របតាមនិយាមអន្ដរជាតិ។ សណ្ឋាគារទាំងអស់ត្រូវមានចំណាត់ថ្នាក់។ ចំណាត់ថ្នាក់សណ្ឋាគារត្រូវមានការស្នើសុំ និងបំពេញបែបបទដោយម្ចាស់សណ្ឋាគារ ឬអ្នកទទួលខុសត្រូវគ្រប់គ្រងសណ្ឋាគារ។ ចំណាត់ថ្នាក់សណ្ឋាគារ ត្រូវបានកំណត់ចាប់ពីកម្រិតអប្បបរមាថ្នាក់ផ្កាយមួយ រហូតដល់កម្រិតអតិបរមាថ្នាក់ផ្កាយប្រាំតាមប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ។
តាមគេហទំព័រ Cambodiatourismrating ដែលរៀបចំដោយក្រសួងទេសចរណ៍ ការដាក់ចំណាត់ថ្នាក់ពិន្ទុសណ្ឋាគារពីផ្កាយ ១ ដល់ ផ្កាយ ៥ តាមលក្ខខណ្ឌដូចខាងក្រោម៖
-ផ្កាយ ១ ៖ ២០០ពិន្ទុ ក្នុងនោះពិន្ទុគ្រឿងសម្ភារៈបំពាក់ យ៉ាងតិចបំផុតគឺ ៨០
-ផ្កាយ ២ ៖ ២៨០ពិន្ទុ ក្នុងនោះពិន្ទុគ្រឿងសម្ភារៈបំពាក់ យ៉ាងតិចបំផុតគឺ ១០០
-ផ្កាយ ៣ ៖ ៤០០ពិន្ទុ ក្នុងនោះពិន្ទុសម្រាប់សេវាបម្រើ យ៉ាងតិចបំផុតគឺ ៥០
-ផ្កាយ ៤ ៖ ៦០០ពិន្ទុ ក្នុងនោះពិន្ទុសម្រាប់សេវាបម្រើ យ៉ាងតិចបំផុតគឺ ១០០
-ផ្កាយ ៥ ៖ ៨០០ពិន្ទុ ក្នុងនោះពិន្ទុសម្រាប់សេវាបម្រើ យ៉ាងតិចបំផុតគឺ ១៥០
បើតាមមន្ត្រីក្រសួងទេសចរណ៍ សណ្ឋាគារដែលមានកម្រិតផ្កាយកាន់តែខ្ពស់ ផ្ដល់ភាពទុកចិត្តដល់ភ្ញៀវស្នាក់នៅ ហើយក៏ផ្តល់ប្រយោជន៍ជាកេរ្តិ៍ឈ្មោះសម្រាប់ការអភិវឌ្ឍអាជីវកម្មដល់ម្ចាស់សណ្ឋាគារផងដែរ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅ ទូទាំងប្រទេសកម្ពុជា មានសណ្ឋាគារសរុបចំនួន ១,០២៨ ទីតាំង ស្មើនឹង ៤៤,៤២៨ បន្ទប់។
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


