Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ បន្តផ្អាក​ជ្រើស​រើស​មន្ត្រីក្របខណ្ឌថ្មី​ សន្សំថវិកា​អន្តរាគមន៍​លើកូវីដ១៩

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តផ្អាក​ជ្រើស​រើស​មន្ត្រីក្របខណ្ឌថ្មី​ សម្រាប់​ឆ្នាំ២០២២ ដើម្បីសន្សំថវិកាសម្រាប់អន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ” មិនអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងមហាផ្ទៃដែលមានគោលការណ៍ដោយឡែក និងក្រសួងសុខាភិបាល ដែលនឹងអាចមានគោលការណ៍ដោយឡែកផងដែរ”។

ទី ២ រក្សាកម្រិតបៀវត្សមន្ត្រីរាជការស្មើនឹងឆ្នាំ ២០២១ ដដែល ប៉ុន្តែអនុញ្ញាតឱ្យរៀបចំដំឡើងបៀវត្សតាមឋាន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ ២០២២ តែមិនអនុញ្ញាតិឱ្យគិតត្រឡប់ក្រោយតាំងពីឆ្នាំ ២០២១នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម