ព័ត៌មានជាតិ
តាមការស្រាវជ្រាវពីមន្ត្រីកសិកម្មរកឃើញការទន្ទ្រានយកដីព្រៃនៅតំបន់៣ មានចំនួន១១ទីតាំងស្មើផ្ទៃដីប្រមាណ ៥ .៣៥០ហិកតា យកកូនឈើមកដាំឡើងវិញ
បន្ទាយមានជ័យ ៖ យោងតាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក បានកំណត់បង្កើតព្រៃលិចទឹកតំបន់៣នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងដីតំបន់៣មានទំហំ ១២. ២៧៩ហិកតា និងមានចំនួន៤៨យាមការ។

តាមការស្រាវជ្រាវរបស់មន្ត្រីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកទន្ទ្រានយកដីព្រៃនៅតំបន់៣ មានចំនួន១១ទីតាំងស្មើផ្ទៃដីប្រមាណ ៥ .៣៥០ហិកតា ស្ថិតក្នុងឃុំចំនួន២ក្នុងស្រុកព្រះនេត្រព្រះ ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យបានដកហូតយកមកវិញអស់ហើយ និងកំពុងស្រាវជ្រាវតាមតាប់អ្នកទន្ទ្រានយកដីព្រៃនៅតំបន់៣យកមកដាក់ទោសទៅតាមច្បាប់ផងដែរ។

ក្រោយពីដកដីពីអ្នកទន្ទ្រានយកដីព្រៃនៅតំបន់៣រួចមក លុះនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចំរុះយកកូនឈើជិត២ពាន់ដើមក្នុងនោះមានកូនឫស្សីផ្អែម ១.០៦០ដើម ដើមរាំងទឹក ១. ៣០០ដើម និងគ្រាប់ត្នោតជិត២ពាន់គ្រាប់ យកមកដាំដុះឡើងវិញលើតំបន់៣ បឹងទន្លេសាប នៅចំនុច ស្រុកព្រះនេត្រព្រះនេះ។

លោក អ៊ុ រាត្រី បានលើកឡើងថា នេះជាផែនការបន្តអាជ្ញាធរនិងបន្តដាំកូនឈើ ឲ្យបានពេញផ្ទៃដីដែលបានដកហូតមកសម្បត្តិរដ្ឋវិញ នៅក្នុងដីតំបន់៣តំបន់ទន្លេសាបផងដែរ។ លោកអ៊ុ រាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយបទបញ្ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រុមការងារចម្រុះស្រាវជ្រាវ តាមគោលដៅទាំង៣ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះមានការរំលោភចូលអាស្រ័យផលពីប្រជាពលរដ្ឋចំនួន៤៣៩នាក់អស់ផ្ទៃដីប្រហែល ៧ ៨៣៤,២៤ហិកតា៕
ដោយ ៖ វ៉ាន់ ណាង












-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


