ព័ត៌មានជាតិ
រដ្ឋមន្ត្រីអំពាវនាវដល់បេក្ខជនធ្វើតេស្តរកជំងឺកូវីដ១៩ ដោយខ្លួនឯងមុនពេលចូលរួមប្រឡង
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដែលសង្ស័យត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ដោយខ្លួនឯងដើម្បីឱ្យប្រាកដប្រជាថា ខ្លួនមិនមានឆ្លងជំងឺនេះមុនពេលចូលរួមប្រឡងនៅ ថ្ងៃទី ២៧ធ្នូខាងមុខ។
ថ្លែងនៅ ក្នុងសន្និសិទសារព័ត៌មានស្តីពីដំណើរការរៀបចំប្រឡងបាក់ឌុប នៅ ព្រឹកថ្ងៃទី ២០ធ្នូ នៅ ទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុង១សប្តាហ៍នេះសូមសិស្សត្រៀមខ្លួនចាប់ពីពេលនេះទៅ បើខ្លួនមានអាការសង្ស័យថាមានឆ្លងជំងឺកូវីដ១៩ គួរតែពិនិត្យខ្លួនឯងឱ្យហើយកុំឱ្យដល់ថ្ងៃចាំពិនិត្យយើងមិនអាចដោះស្រាយបានទាន់ពេលវេលាព្រោះក្រសួងមិនអនុញ្ញាតឱ្យបេក្ខជនដែលមានឆ្លងជំងឺកូវីដ១៩ ចូលប្រឡងបានទេ។
លោករដ្ឋមន្ត្រីបានបន្តថា ការមិនឱ្យបេក្ខជនដែលមានឆ្លងជំងឺកូវីដ១៩ ចូលប្រឡងនេះដោយសារខ្លាចឆ្លងរាលដាលដល់បេក្ខជន និងគ្រូផ្សេងទៀត ព្រមទាំងធ្វើឱ្យបេក្ខជនមានការភ័យខ្លាច ឬបង្កចលាចល និងបាត់បង់សណ្តាប់ធ្នាប់ដល់ដំណើរការប្រឡង។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងមិនមានធ្វើតេស្តរកកូវីដដល់បេក្ខជនប្រឡងទេគឺគ្រាន់តែមានការវាស់កម្តៅ មុនពេលចូលប្រឡង ១ថ្ងៃគឺនៅ ថ្ងៃទី២៦ធ្នូ។ បើបេក្ខជនណាមានកម្តៅ ធម្មតាក្រសួង នឹងបិទស្ទីកឃ័រតែបើបេក្ខជនកម្តៅ ក្តៅ លើសពី៣៧អង្សាសេណែនាំឱ្យទៅ ធ្វើតេស្តរកជំងឺកូវីដ១៩ហើយនៅ ថ្ងៃប្រឡងត្រូវវ៉ាស់ម្តងទៀត។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងករណីបេក្ខជនមានកម្តៅ លើសពី ៣៧អង្សាសេ នឹងអនុញ្ញាតឱ្យបេក្ខជននោះប្រឡងនៅ បន្ទប់ដាច់ដោយឡែកមួយដែលក្រសួងបានរៀបចំទុកដោយអនុវត្តទៅ តាមវិធានសុខាភិបាល។
យ៉ាងណាកក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះនៅ មិនទាន់មានបេក្ខជនប្រឡងបាក់ឌុបណាម្នាក់ត្រុវបានរាយការណ៍ថា មានឆ្លងជំងឺកូវីដ១៩ នៅ ឡើយទេដោយសារបេក្ខជនប្រឡងបានចាក់វ៉ាក់សាំងបាន១០០ភាគរយរួចហើយ។
លោករដ្ឋមន្ត្រីបានណែនាំដល់បេក្ខជនប្រឡងកុំបរិភោគអាហារនៅ ទីកន្លែងដែលមិនច្បាស់លាស់ត្រូវទិញអាហារមកបរិភោគតែម្នាក់ឯងនិងដាច់ពីគេដើម្បីចៀសវាងការបរិភោគជួបជុំគ្នាច្រើន ត្រូវអនុវត្តវិធានការពាក់ម៉ាសនិងលាងដៃឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបនៅ ឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១១៥១៤៩នាក់ បេក្ខនារី ៦០៦៨២នាក់, បេក្ខជនស្វៃរិន៤៣៣៤នាក់(នារី១៧៦២នាក់),បេក្ខជនបំពេញវិជ្ជា៣៤៦១នាក់ (នារី១០៥៣នាក់),បេក្ខជនស្វៃរិន-បំពេញវិជ្ជា២០៤ ៣ នាក់(នារី៤៦៨នាក់)ចែកជា២០៤មណ្ឌលស្មើនឹង៤៦៥២បន្ទប់៕
អត្ថបទ៖ សំអឿន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?