ព័ត៌មានជាតិ
បណ្ឌិត ២ នាក់ ភ្ញាក់ហួសចិត្ត ពេលឃើញគេយកដើមឫស្សី និងត្នោត ទៅដាំនៅតំបន់ព្រៃលិចទឹក
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម បានសម្តែងប្រតិកម្មហួសចិត្តបន្តិចទៅនឹងមន្រ្តីដែលយកដើមឫស្សី និងគ្រាប់ត្នោត ទៅដាំនៅក្នុងតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប។ សម្រាប់បណ្ឌិតទាំង ២ ការដាំបែបនេះមិនសមហេតុផលទេ និងស្នើឱ្យពិនិត្យ ពិចារណាឡើងវិញ។

តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ លោកបណ្ឌិត សុខ ទូច បានសម្តែងការអរគុណចំពោះអ្នកដែលដាំដើមឈើឡើងវិញនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ លោកថា គួរតែដាំប្រភេទដើមឈើណាដែលធ្លាប់ដុះនៅតំបន់នោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែ ឬចំណីផ្សេងៗដល់ត្រី ដូចជាដើមឈើកែង ដើមរាំងទឹក ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ដូច្នេះថា៖ «ការផ្តល់អាទិភាពដាំដើមឫស្សី ហាក់មិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សីគេដាំ ដើម្បីទប់ដី កុំឱ្យបាក់ច្រាំងនៅតាមព្រែក ប្រឡាយ អូរជាដើម រីឯ ដើមត្នោត ក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ។ ព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើយើងមិនព្យួររាស់ទន្ទ្រានទេ តែរយៈពេល២ទៅ៣ឆ្នាំ វានឹងដុះមកវិញមិនខាន»។

ចំណែក លោកយ៉ង សាំងកុមារ វិញ លោកក៏ហាក់ដូចជាហួសចិត្តនឹងការយកដើមឫស្សី និងត្នោតទៅដាំនៅក្នុងតំបន់ព្រៃលិចនៅជុំវិញបឹងទន្លេសាបយ៉ាងនេះដែរ។ តាមរយៈទំព័រហ្វេសប៊ុកដូចគ្នា លោកបណ្ឌិត យង សាំងកុមារ បានសរសេរបែបនេះថា៖ «ដើមត្នោតសម្រាប់ដាំនៅតំបន់ប្រព័ន្ធអេកូឡូហ្ស៊ីព្រៃលិចទឹកបឹងទន្លេសាប? សូមពិនិត្យមើលឡើងវិញផង»។
សូមបញ្ជាក់ថា ប្រតិកម្មរបស់បណ្ឌិតទាំង២នេះ ធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីមួយចំនួននៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បាននាំគ្នាយកដើមឫស្សី និងគ្រាប់ត្នោតទៅដាំនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ តំបន់នេះ គេហៅតំបន់៣ ដែលរងការកាប់ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ពីជនខិលខូចមួយចំនួន ហើយត្រូវបានលោកបណ្ឌិត សុខ ទូច ចុះទៅធ្វើការស្រាវជ្រាវ និងរកឃើញភាពមិនប្រក្រតីទាំងនេះកាលពីពេលថ្មីៗនេះ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


