Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យ​ចំនួន​១០ ផ្ដល់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​សហគ្រិនភាព​ជាមួយ​ក្រុម​ហ៊ុន Smart Axiata និង Impact Hub

បានផុស

នៅ

រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ – ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ចំនួន​១០ ដើម្បី​ផ្តល់​វគ្គ​បង្រៀន​បច្ចេកទេស​អំពី​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ទីផ្សារ​នៅ​កម្ពុជា​។​

​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ធ្វើឡើង​នៅ​ពីថ្ងៃ​សុក្រ ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​ក្រុមហ៊ុន Smart Axiata Melanie Mossard នាយក​ផ្នែក​សហគ្រិន និង​នវានុវត្តន៍​នៃ Impact Hub ភ្នំពេញ និង​សាកលវិទ្យាធិការ​មកពី​សាកលវិទ្យាល័យ​ទាំង ១០ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដើម្បី​ជម្រុញ​សហគ្រិនភាព​បច្ចេកវិទ្យា​នៅ​កម្ពុជា ដោយ​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អប់រំ និង​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​ក្នុងប្រទេស ដើម្បី​ឆ្ពោះទៅរក​ការបង្កើត ប្រទេស​កម្ពុជា​ឌីជីថល (Digital Cambodia )​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធីសិក្សា ដែលមាន​ឈ្មោះថា “SmartStart Unipreneur Learning Platform (ULP)” គឺជា​វគ្គ​សិក្សា “​លាយ​បញ្ចូល​គ្នា​” (blended learning) ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ដែលមាន​វគ្គ​សិក្សា​ក្នុង​ថ្នាក់រៀន និង​រៀន​តាម​អន​ឡាញ​ដោយ​ខ្លួនឯង ដែលមាន​គោលបំណង​បណ្ដុះបណ្ដាល​សិ​ស្សា​និស្សិត​សាកលវិទ្យាល័យ​នូវ​ផ្នត់គំនិត​សហគ្រិន និង​សមត្ថភាព​បច្ចេកទេស​។ មា​ទិ​កា​អំឡុង​វគ្គ​សិក្សា​ផ្ដោតលើ​ទ្រឹស្តី​លក្ខណៈ​ជាស​កល​អំពី​ការផ្តើម​អាជីវកម្ម​ដំបូង ដែល​ត្រូវបាន​កែសម្រួល​សម្រប​ទៅ​និង​ទីផ្សារ​នៅ​កម្ពុជា និង​បទ​ពិ​សោ​ធ៍​ជោគជ័យ​របស់​សហគ្រិន​ក្នុងស្រុក​។​

​ដោយមាន​ការគាំទ្រ​ផ​ពី​មូលនិធិ​កសាង​សមត្ថភាព និង​ស្រាវជ្រាវ (CBRD) កម្មវិធី SmartStart ULP ត្រូវបាន​អនុវត្ត​ដោយ​ភ្ជាប់​ជាមួយ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ភ្នំពេញ និង​សៀមរាប សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាត់ដំបង សាកលវិទ្យាល័យ​អង្គរ សាកលវិទ្យាល័យ​ស្វាយរៀង និង សាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​កម្ពុជា​។ ចាប់តាំងពី​កម្មវិធី​ត្រូវ​បានដាក់​សាកល្បង​កាលពី​ឆ្នាំ ២០១៩ កម្មវិធី​នេះ​មាន​សិស្ស​និស្សិត​ចំនួន​ប្រហែល ៧៥០ នាក់ បាន​ចុះឈ្មោះ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។​

​លោក Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​ជាច្រើន​ក្នុង​ថ្នាក់​បរិញ្ញាបត្រ​នាពេល​បច្ចុប្បន្ននេះ​។ ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការបង្កើត​ឌីជីថល​កម្ពុជា យើង​មាន​ទំនុកចិត្ត​ថា​កម្មវិធី SmartStart ULP ជាមួយ​ការគាំទ្រ​របស់​ក្រសួង​ទាំងពីរ នឹង​ជួយផ្ដល់​ចំណេះដឹង​មូលដ្ឋានគ្រឹះ​នៃ​ភាពជា​សហគ្រិន និង​បំ​ណិ​ន​ជីវិត ដែល​សិស្ស​និស្សិត​នានា ត្រូវការ​ដើម្បី​ឈានចូល​ទៅក្នុង​វិស័យ​ការងារ​ដោយ​ជោគជ័យ និង​នាំយក​ការផ្លាស់ប្តូរ​នៅក្នុង​ក្រុមហ៊ុន សហគមន៍ និង​ប្រទេស​របស់​ពួកគេ​”​។​

SmartStart ULP គឺជា​កម្មវិធីសិក្សា​តាម​អន​ឡាញ​ក្នុងស្រុក​ដំបូង​គេ​បង្អស់ ដែល​ណែនាំ​ចំណេះដឹង​អំពី​ភាពជា​សហគ្រិន​តាមរយៈ​វិធីសាស្ត្រ​សិក្សា​ចម្រុះ​។ ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា (LMS) ដ៏​ល្អ​មួយ សិស្ស​និស្សិត​ចំណាយពេល ៣០ ម៉ោង​ក្នុង​ថ្នាក់រៀន និង ១៥ ម៉ោង​ធ្វើការ​ប្រកបដោយ​ឯករាជ្យ និង​សិក្សា​តាម​អន​ឡាញ​។ វគ្គ​សិក្សា​នេះ​ត្រូវបាន​បង្រៀន​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ហើយ​រួមបញ្ចូល​ភាពជា​ដៃគូ​របស់​សាកលវិទ្យាល័យ​នានា ជា​វគ្គ​ជម្រើស ឬ​ជា​វគ្គ​កាតព្វកិច្ច​។​

​នាយក​ផ្នែក​សហគ្រិន និង​នវានុវត្តន៍​នៃ Impact Hub ភ្នំពេញ កញ្ញា Melanie Mossard បាន​ឲ្យ​ដឹងថា “​ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ តែងតែមាន​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​គ្នា​ទៅវិញទៅមក ក្នុងការ​អភិវឌ្ឍន៍​អ្នកមាន​ទេពកោសល្យ ផ្នែក​សហគ្រិនភាព​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ និង​ការជំរុញ​ប្រព័ន្ធ​អេកូ​ឌីជីថល​។ លើក​នេះ ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សាកលវិទ្យាល័យ​ទាំង​ដប់ ដែល​ផ្តល់​តម្លៃ​ដល់​សហគ្រិនភាព​បច្ចេកវិទ្យា សម្រាប់​ការអភិវឌ្ឍន៍​របស់​សិ​ស្ស​និស្សិត ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ឃើញថា​កម្មវិធី​នឹងត្រូវ​បានដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​របស់​ពួកគេ​”​។​

​កញ្ញា Melanie បាន​បន្ថែមទៀតថា “​លើសពីនេះ យើង​បាន​រកឃើញថា វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​សម្រេចយក​សហ​គ្រិន​កម្ពុជា ចំនួន ១៥ នាក់ ជា​ករណី​សិក្សា ដើម្បី​បង្ហាញ​ពី​ផ្នែក​នីមួយៗ​នៃ​កម្មវិធីសិក្សា ដើម្បី​បង្ហាញ​ពី​គំរូ​ក្នុងស្រុក​ដែល​សិស្ស​អាច​កំណត់​អត្តសញ្ញាណ​ខ្លួនឯងបាន​។ ជាមួយនឹង​វីដេអូ លំ​ហាត់ និង​សម្ភារៈ​នានា ក្នុង​វិធីសាស្ត្រ​សិក្សា​ចម្រុះ សិស្ស​នឹង​អាច​រៀន​បាន​ទាំង​ទ្រឹស្តី និង​បទពិសោធន៍​ជាក់ស្តែង​ជាមួយ​មិត្តភក្តិ និង​គ្រូ​របស់​ពួកគេ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អាជីព​របស់​ពួកគេ​នាពេល​អនាគត​។ យើង​ជឿជាក់ថា ការវិនិយោគ​ក្នុងការ​អភិវឌ្ឍ​ផ្នត់គំនិត​សហគ្រិនភាព​ក្នុងចំណោម​យុវជន​កម្ពុជា គឺជា​កត្តា​សំខាន់​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​។ យើង​ត្រូវ​បង្កើន​អ្នកបង្កើត​ការងារ​ជំនាន់​ថ្មី​និង​អ្នក​ក​ដោះស្រាយ​បញ្ហា ហើយ​យើង​សង្ឃឹមថា​វេទិកា​នេះ​នឹង​បំពាក់​ឱ្យ​ពួកគេ​សម្រាប់​អនាគត​របស់​ពួកគេ​”​។​

​លោក Feiruz បាន​បន្ថែមទៀតថា “​ការ​មាន​ផ្នត់គំនិត​សហគ្រិន​គឺជា​ជំនាញ​ដ៏​មានតម្លៃ​ក្នុង​ជីវិត សម្រាប់​ការអភិវឌ្ឍន៍​ផ្ទាល់ខ្លួន និង​វិជ្ជាជីវៈ​របស់​នរណាម្នាក់​។ យើង​រំពឹងថា​សិស្ស​ទាំងអស់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី កម្មវិធី SmartStart ULP ដោយ​មិន​គិតពី​ថា តើ​មហិច្ឆតា​របស់​ពួកគេ​គឺ​ចង់​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ ឬ​ធ្វើការ​នៅតាម​ក្រុមហ៊ុន​នោះទេ​។ យើង​ជឿជាក់ថា​កម្មវិធី ULP នឹង​ផ្តល់​ការបណ្តុះបណ្តាល និង​ជំនាញ​ដែល​នឹង​ជួយ​បង្កើត​អ្នកដឹកនាំ​កម្ពុជា​ជំនាន់​ក្រោយ​”​។

​និស្សិត​សាកលវិទ្យាល័យ​ដែល​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ចំណេះដឹង​ស៊ីជម្រៅ អំពី​ភាពជា​សហគ្រិន អភិវឌ្ឍ​ផ្នត់គំនិត​សហគ្រិន និង​បង្កើន​សមត្ថភាព​ការងារ និង​ជំនាញ​ជីវិត​របស់​ពួកគេ​។​

​បណ្ឌិត សុខ គឹម​ឈិន ព្រឹទ្ធបុរស​មហាវិទ្យាល័យ​សេដ្ឋកិច្ច​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា “​ខ្ញុំ​ពិតជា​ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​រ​វាង សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម Impact Hub ភ្នំពេញ និង Smart Axiata នឹង​ពិតជា​លើក​កំពស់​ការអប់រំ​សហគ្រិនភាព​នៅ​កម្ពុជា​”​។​

​ក្រៅពី​ការចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ និស្សិត​ឆ្នើមៗ​មកពី​សាកលវិទ្យាល័យ​ទាំង​ដប់​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​កម្មវិធី Bootcamp ដោយ​ស្នាក់នៅ​រយៈពេល ៣​ថ្ងៃ ២ យប់ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សហគ្រិន ភាព​បច្ចេកវិទ្យា និង​ធ្វើការ​បន្ថែម​លើ​គំនិត​អាជីវកម្ម​របស់​ពួកគេ​ពី​សាកលវិទ្យាល័យ ដើម្បី​ប្រកួតប្រជែង​សម្រាប់​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ឬ​និង ការប្រកួត​ប្រ​ជែស​ម្រា​ប់​រង្វាន់​សាច់ប្រាក់ នៅ​ចុងបញ្ចប់​នៃ​ឆមាស​របស់​ពួកគេ​ផងដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​អំពី​វគ្គ​សិ​ស្សា SmartStart Unipreneur សូម​តាមដាន​ទំព័រ Facebook របស់ Smart for Cambodia នៅ www.facebook.com/smartforcambodia ឫ​ចូលទៅ​កាន់ www.smartstart.com.kh ។ https://drive.google.com/drive/folders/16mSRQGMPZWqo5AX48AcEkorvYoGPuVLJ

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៥៩ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម