ព័ត៌មានជាតិ
កម្ពុជា-ចិន បានចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងធំៗចំនួនបី
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

យោងតាមក្រសួងពាណិជ្ជកម្ម គម្រោងទាំងបីដែលបានចុះអនុស្សារណៈយោគយល់គ្នានេះ រួមមាន៖
១-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀត នៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ
២-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន
៣-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងដំណើរបេសកកម្មចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៦-១៩ តុលា ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបថ្នាក់ដឹកនាំកំពូលចិន និងក្រុមហ៊ុនធំៗជាច្រើន រួមទាំងវិស័យធនាគារផងដែរ។ អ្នកជំនាញរំពឹងថា ជំនួបរវាងសម្តេចធិបតី ជាមួយក្រុមធុរជនទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគចិនឱ្យចូលមកដាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


