ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិកូរ៉េម្នាក់ មុនចាកចេញពីកម្ពុជាថ្ងៃ០៨ខែធ្នូនេះ
បុរសជនជាតិកូរ៉េម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីចាប់ដាក់ខ្នោះ បញ្ជូនមកសាលាដំបូងមុនពេលជនសង្ស័យចាកចេញពីប្រទេសកម្ពុជានាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ។
ជនសង្ស័យ ដែលត្រូវចាប់ខ្លួនឈ្មោះ Kim Taeh yeon ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិកូរ៉េ ជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ៣០C ផ្លូវលេខ ១៩៥៦ បុរីលឹមឈាងហាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងសណ្ឋាគារខាំបូឌីយ៉ាណា ។

តាមអង្គហេតុនៃរឿងលោក Kim Taeh yeon ត្រូវបានចោទប្រកាន់ពីបទ « រំលោភលើទំនុកចិត្ត» ប្រព្រឹត្តក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមមាត្រា ៣៩១ មាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ។ ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា មូលហេតុដែលតុលាការបញ្ជាឲ្យឃាត់ខ្លួនលោក Kim Taeh yeon គឺយោងតាមចម្លើយសារភាពរបស់ជនជាតិកូរ៉េម្នាក់ទៀត ឈ្មោះ Kwon seok young ភេទប្រុស អាយុ៦០ឆ្នាំ ដែលត្រូវបានចោទប្រកាន់ក្នុងបទល្មើសដូចគ្នានេះ ដែលបានបញ្ជាក់ថា លោក Kim Taeh yeon នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ទើបលោក ឌុច សុខសារិន ជាអនុប្រធានសាលាដំបូងនិងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿង បានចេញដីកាបបង្គាប់ឲ្យនាំខ្លួនលោក Kim Taeh yeon មកតុលាការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីធ្វើការសាកសួរ មុនពេលគាត់ចាកចេញ៕
អត្ថបទ៖ មករា
សូមចុចអាន៖ ខ្មឹប ប្រុងលោតទឹកសម្លាប់ខ្លួន ដោយសារវិបត្តិផ្លូវចិត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


