ព័ត៌មានជាតិ
នៅខេត្តកំពង់ចាម បេក្ខជន ដាក់ពាក្យប្រឡងបាក់ឌុបនៅឆ្នាំនេះ មានការធ្លាក់ចុះជាងរាល់ដង
លោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានប្រាប់កម្ពុជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះថា សិស្សានុសិស្សដែលរៀនថ្នាក់ទី១២ ហើយត្រូវប្រឡងបាក់ឌុបឆ្នាំ២០២១នេះ មានចំនួនជាង៧ពាន់នាក់នៅទូទាំងខេត្ត។ ចំណែក ចំនួនបេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុបឆ្នាំ២០២១នេះ មានការថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

លោក លី ម៉េងសាន បានលើកមូលហេតុថា នេះ គឺមកពីសិស្សានុសិស្សសង្ឃឹមថា ឆ្នាំនេះ ក្រសួងអប់រំអាចឲ្យជាប់ស្វ័យប្រវត្តិទៀត។ លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានបន្តទៀតថា បើទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទកូវីដ-១៩នេះ ទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមសាលានីមួយៗ បានខិតខំប្រឹងប្រែងរៀនគ្រប់វិធីសាស្ត្រ ទាំងតាមអនឡាញ និងរៀនជាបណ្តុំជាដើម ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត ខណៈមួយរយៈកន្លងទៅ សាលាទាំងអស់ត្រូវបិទក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ជូនថា មណ្ឌលប្រឡងក្នុងខេត្តកំពង់ចាម បានបែងចែករួចរាល់ហើយ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន ២៨៣០នាក់ ដែលត្រូវនឹង ៥មណ្ឌល ស្មើនឹង១១៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៤២៨១នាក់ មានមណ្ឌល៧ ស្មើនឹង ១៧២ បន្ទប់៕
អត្ថបទ ៖ ហុង ម៉េង ហៀ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


