Connect with us

ព័ត៌មានជាតិ

សកម្មភាព​សិស្សានុសិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ នៅខេត្តសៀមរាប

បានផុស

នៅ

សៀម​រា​ប ៖ នៅ​ព្រឹក​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​ដែល​សិស្សានុសិស្ស​នៅ​ទូទាំងប្រទេស ចូលធ្វើការ ប្រឡង​យក​សញ្ញាប័ត្រ​បញ្ចប់​មធ្យ​ម​សិក្សា​ទុតិ​យ​ភូមិ។ តែ​ដោយឡែក​នៅ​ខេត្តសៀមរាប យើង​សង្កេតឃើញ នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​១២​មណ្ឌល មាន​សិស្សានុសិស្ស​មកពី​បណ្តា​វិទ្យាល័យ​នានា​ក្នុង​ក្រុង ស្រុក​ទាំង​១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះដែរ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​បើក​កេះ​វិញ្ញាសា​ប្រឡង​នៅ​តាម​មណ្ឌល​ប្រឡង ក្នុង​ក្រុង​សៀមរាប ក៏​មាន​វត្តមាន​របស់​ឯកឧត្តម លោកជំទាវ ជា​ក្រុមប្រឹក្សា​ខេត្ត ,​គណៈ​អភិបាលខេត្ត​ផងដែរ។ ក្នុង​ការ​បើក​កេះ​វិញ្ញាសា​ប្រឡង​នៅតាម​មណ្ឌល​ប្រឡង នៅ​មណ្ឌល​វិទ្យាល័យ ១០​មករា ១៩៧៩ ស្ថិត​ក្រោម​អធិបតី​ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​មណ្ឌល​អគារ​ខាងត្បូង និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត នៅ​មណ្ឌល​អគារ​ខាងជើង ។

តាម​ការបញ្ជាក់​របស់​មន្ត្រី​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិ​យ​ភូមិ​ទូទាំង​ខេត្តសៀមរាប ឆ្នាំ​សិក្សា​២០២០.២០២១​នេះ មាន​ចែកចេញជា ១២​មណ្ឌល​ប្រឡង មាន ៣៥៧​បន្ទប់ ដែល​មាន​សិស្ស​ប្រឡង​សរុប ៨​ពាន់​៨៣២​នាក់ ស្រី​៥​ពាន់​៣៨​នាក់ ក្នុងនោះ​វិទ្យាសាស្ត្រ​ពិត មាន​៤​មណ្ឌល មាន​១១២​បន្ទប់ ចំនួន​២​ពាន់​៧៥៦ នាក់ ស្រី ១​ពាន់​៧៧១​នាក់ និង វិទ្យាសាស្ត្រ​សង្គម​មាន​៨​មណ្ឌល មាន​២៤៥​បន្ទប់ មាន​ចំនួន​៦​ពាន់​៧៦​នាក់ ស្រី​៣​ពាន់​២៦៧​នាក់។ ម្យ៉ាងទៀត​វិញ្ញាសា​ប្រឡង មាន ១០​មុខវិជ្ជា គឺ គណិតវិទ្យា , ភាសា​ខ្មែរ ,​គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវវិទ្យា និង ភាសា​បរទេស។

មានប្រសាសន៍​ក្នុង​ពិធី​បើក​កេះ​វិញ្ញាសា​ប្រឡង​នោះ​ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត និង គណៈ​អភិបាលខេត្ត ក៏បាន​មានប្រសាសន៍​ណែនាំ និង ផ្តាំផ្ញើ​មួយចំនួន ដល់​លោកគ្រូ អ្នកគ្រូ ជា​គណៈមេប្រយោគ អនុរក្ស និង ក្មួយៗ​ជា​បេក្ខជន​ទាំង​ពីរ​ភេទ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​នេះ ជា​ការ​វាស់ស្ទង់​នូវ​កម្រិត នៃ​ចំណេះដឹង​របស់ ក្មួយៗ ដែល​ត្រូវ​បាន​បញ្ចប់​ការសិក្សា​នៅ មធ្យមសិក្សា​ទុតិ​យ​ភូមិ និង ឈាន​ចូល​ទៅ​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ សកល​វិទ្យាល័យ​ផង​ដែរ។ ម្យ៉ាងទៀត​សូម​បេក្ខជន​ទាំងអស់ គោរព​ឲ្យ​បាន​នូវ​អង្គការ​វិន័យ​ផ្ទៃក្នុង នៅពេល​ប្រឡង​ឲ្យ​បាន​ល្អ ដើម្បី​ធានា​នូវ​គុណភាព នៃ​ការបណ្តុះបណ្តាល ធនធានមនុស្ស ដែលមាន​ក្មួយៗ​បេក្ខជន​ទាំង​នេះ​ហើយ ដែលជា​ទំពាំង​ស្នង​ឫស្សី នៃ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផងដែរ​ថា មុនពេល​បេក្ខជន​ចូលទៅក្នុង​មណ្ឌល​ប្រឡង អ្នកសារព័ត៌មាន​យើង​បាន សង្កេតឃើញ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង ក្រុម​គណៈកម្មការ មេ​ប្រយោគ រួមទាំង​មន្ត្រី អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បេក្ខជន​ចូល​ប្រឡង ធ្វើការ​លាក់​បំបាំង​ទុក​ឯកសារ​យ៉ាងណាក៏ដោយ បាន​សហការ​គ្នា​ល្អ ធ្វើការ​ឆែកឆេរ និង ដកហូត​នូវ​ឯកសារ​ទាំងនោះ ដោយមាន​ការ ប្រុងប្រយ័ត្ន​ខ្ពស់ មិន​ឲ្យ​ឯកសារ​ទាំងនោះ​ហូរ​ចូល​ទៅក្នុង​បន្ទប់​ប្រឡង​បានឡើយ។ កត្តា​សំខាន់​នោះ​លើ​សុខភាព​អនាម័យ ក្នុងការ​ប្រយុទ្ធប្រឆាំង និង កាត់​ផ្តាច់​ខ្សែចម្លង​វីរុស​កូ​វីដ​១៩ ដោយ​ឲ្យ​បេក្ខជន​ទាំងអស់ គោរព​វិធានការ ៣​កុំ ៣​ការពារ ផងដែរ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម