ព័ត៌មានជាតិ
ភ្ញៀវទេសចរច្រើនកុះករបោះតង់លើឆ្នេរសមុទ្រក្រុងព្រះសីហនុត្រៀមឆ្លងឆ្នាំសកល
ទិដ្ឋភាពនៅលើឆ្នេរសមុទ្រក្រុងព្រះសីហនុ ពោរពេញទៅដោយភ្ញៀវទេសចរកម្សាន្ត និងបានចាប់កន្លែងបោះតង់ក្រាលកន្ទេលរួចជាស្រេច ដើម្បីត្រៀមខ្លួនឆ្លងឆ្នាំសកល ២០២២ នៅយប់នេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការមួយចំនួន ដោយកម្លាំងមានសមត្ថកិច្ចក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចេញល្បាតឈរជើងតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងនឹងរៀបចំកន្លែងបោះតង់បន្ថែមទៀត សម្រាប់ទទួលភ្ញៀវទេសចរ ប្រសិនបើចំនួនបន្ទប់ស្នាក់នៅមិនអាចផ្គត់ផ្គង់បានគ្រប់តម្រូវការ។ លើសពីនេះទៀត ក្រសួងអះអាងថា នឹងពិនិត្យតាមដានទៅលើផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច ជាពិសេសតម្លៃម្ហូបអាហារនៅតាមតំបន់កម្សាន្តនានា។
កំណើនភ្ញៀវទេសចរ កើនឡើងខ្ពស់នាថ្ងៃឆ្លងឆ្នាំនេះ ខណៈអត្រានៃការកក់បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់នៅតាមបណ្តាខេត្តគោលដៅទេសចរណ៍ធំៗមួយចំនួនបានបន្តកើនឡើងជាលំដាប់។ ភ្ញៀវទេសចរណ៍ភាគច្រើន បានទៅដល់គោលដៅដើម្បីត្រៀមឆ្លងឆ្នាំយប់នេះ និងមួយចំនួនទៀត ត្រៀមរៀបចំចេញដំណើរកម្សាន្តនៅថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២២។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំនួនភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តក្នុងសប្តាហ៍ទី៤ បើធៀបទៅនឹងសប្តាហ៍ទី៣ក្នុងខេធ្នូ គឺបរិមាណភ្ញៀវទេសចរបន្តកើនឡើងចំនួន ២៤.៧%។ ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញមានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណជាង ៥ម៉ឺន៥ពាន់នាក់, ខេត្តព្រះសីហនុប្រមាណ ៤ម៉ឺន៥ពាន់នាក់, ខេត្តសៀមរាបជាង២ម៉ឺន៥ពាន់នាក់, ខេត្តពោធិ៍សាត់ជាង ២ម៉ឺន៣ពាន់នាក់, ខេត្តកំពតជាង ២ម៉ឺន១ពាន់នាក់, ខេត្តបាត់ដំបងជាង ១ម៉ឺន៣ពាន់នាក់ និងខេត្តមណ្ឌលគិរីជាង ១ម៉ឺន១ពាន់នាក់៕ ទួន សុផល







-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


