ព័ត៌មានជាតិ
កម្ពុជា រកចំណូលបានពីការនាំចេញផលកសិកម្មប្រមាណជាង ៥០០០លានដុល្លារ នៅឆ្នាំ ២០២១
ពេញ១ឆ្នាំ ២០២១ តម្លៃផលិតផលកសិកម្មសរុបរបស់កម្ពុជា មានទំហំ ១៨ ០៦៣ ១៣៥ ១៧៩ ដុល្លារអាមេរិក មានកំណើន ៤៣,៣៩% ធៀបទៅនឹងផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០។ ក្នុងនោះការនាំចេញសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៥ ០៣៨ ៧០៩ ៧៦០ លានដុល្លារអាមេរិក មានកំណើន ២៤,៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញតាមរយៈទំព័រហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា ផ្នែកដំណាំមានទំហំទឹកប្រាក់ ១០ ៥៦៧ ០០០ ០០០ ដុល្លារអាមេរិក ក្នុងនោះនាំចេញមានទំហំទឹកប្រាក់ ៤ ៣២៣ ៧១៩ ៣០០ ដុល្លារអាមេរិក។ ផ្នែកផលិតកម្មសត្វ ៥ ១០០ ០០០ ០០០ ដុល្លារអាមេរិក ទំហំនៃការនាំចេញ ៤៥ ៧៩០ ៨១០ ដុល្លារអាមេរិក។ ផ្នែកផលិតផលជលផលសម្រេចបាន ១ ៧១២ ៨០០ ០០០ ដុល្លារអាមេរិក ទំហំនៃការនាំចេញ ៤ ០៩៩ ៥៣០ ដុល្លារអាមេរិក។ ផ្នែកព្រៃឈើសម្រេចបាន ៧៨ ៦៣៦ ៩៦៣ ដុល្លារអាមេរិក ក្នុងនោះទំហំនៃការនាំចេញ ៦០ ៤០១ ៩០៤ ដុល្លារអាមេរិក។ ផ្នែកកៅស៊ូសម្រេចបាន ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក ទំហំនៃការនាំចេញ ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក៕ ដោយ៖ ទួន សុផល

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


