ព័ត៌មានជាតិ
ខេត្តកំពង់ចាម បើកការប្រកួតកីឡាមហាជន ដើម្បីអបអរសាទរទិវា ជ័យជម្នះ ៧មករា នៅឆ្នាំនេះ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២១ ដើម្បីអបអរសាទរឆ្នាំសកល២០២២ និងខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២២)។

លោក អ៊ុន ចាន់ដា បានកោតសសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីបើកប្រកួតនេះ ក្នុងទិសដៅជ្រើសរើសរកក្រុមកីឡាករដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ពេលប្រកួតបានល្អសម្រាប់ត្រៀមទៅចូលរួមប្រកួតស៊ីហ្គេម២០២៣ និងកម្មវិធីប្រកួតបន្តបន្ទាប់ទៀត។ លោកបន្តថា ការប្រកួតកីឡាមហាជននាពេលនេះ គឺដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏មិនអាចទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ។ ដូច្នេះ ត្រូវអរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេស ព្រឹត្តិការណ៍កីឡានេះ គឺដើម្បីអបអរសារទរំលឹកការចងចាំនៅថ្ងៃកំណើតទី២ គម្រប់៤៣ឆ្នាំ នៃទិវាជ័យជំនះ០៧មករា ។

លោកអភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់ក្រុមកីឡាករ កីឡាការីនីទាំងអស់ថា ក្នុងការប្រកួតយកឈ្នះដៃគូរបស់ខ្លួន ត្រូវផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេសកម្លាំង និងប្រាជ្ញាស្មារតី ។ នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត ហើយការប្រកួតនាពេលនេះ មិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់។ ពោល គឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះ គួរតែកីឡាករ កីឡាការិនីម្នាក់ៗអនុវត្តឲ្យបាននៅពេលប្រកួត៕
អត្ថបទ ៖ ហុង ម៉េង ហៀ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


