ព័ត៌មានជាតិ
បាត់ដំបង រៀបចំព្រឹត្តការណ៍ជិះកង់ កសាងសាលា និងឧបត្ថម្ភមន្ទីរពេទ្យ
បាត់ដំបង៖ ខេត្ដបាត់ដំបងនឹងបង្កើតព្រឹត្តិការណ៍ជិះកង់ រៃអង្គាសថវិកាដើម្បីយកទៅកសាងសាលារៀននៅតំបន់ដាច់ស្រយាលនៅស្រុករុក្ខគីរី និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជិះកង់ខេត្ដបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ជិះកង់ក្នុងខេត្ដនេះគឺជាលើកទី១ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ ការអប់រំ លើកស្ទួយសុខភាពកុមារ រៃអង្គាសថវិកាពីសប្បុរសជន និងអ្នកចូលរួម ដើម្បីយកទៅកសាងសាលារៀនក្នុងតំបន់ដាច់ស្រយាលមួយនៅស្រុករុក្ខគីរី និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលកំពុងជួបបញ្ហាខ្វះខាតនូវថវិកា។
ព្រឹត្តិការណ៍នេះ មានការជិះកង់ចេញដំណើរពីមុខសាលាខេត្ដបាត់ដំបង ឆ្ពោះទៅកាន់ប្រសាទបាសែត ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្ដបាត់ដំបង ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រ (ទៅ-មក)។
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជិះកង់ បានអំពាវនាវសូម អភិបាលក្រុង ស្រុក និង ប្រធានមន្ទីរ អង្គភាព ផ្សព្វផ្សាយជូនដំណឹងដល់មន្ត្រីរាជការ និងបុគ្គលិក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។
សម្រាប់សាធារណៈជន និងសប្បុរសជនដែលមានបំណងចូលរួម គឺអាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ ដោយអាចចុះឈ្មោះទៅកាន់លេខទូរសព្ទ ០១២ ៣៦ ៥៤ ៥៤ ឬចុះឈ្មោះតាមអនឡាញ៖ https://forms.gle/zf5aEFAKZPhx5NM16។
គួរបញ្ជាក់ថា តម្លៃសំបុត្រចូលរួម ១៥ ដុល្លារ អ្នកចូលរួមនឹងទទួលបានអាវយឺត ១ ទឹក អាហារសម្រន់ ចូលរួមលេងហ្គេម Treasure Hunt និងអារហារពេលថ្ងៃត្រង់ផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


